ឯកឧត្តមអ៊ុន ចាន់ដា នាំយកអំណោយតថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចែកជូនសមាជិកសមាគមអតីតអតីតយុទ្ធជនចំនួន ៣៤ គ្រួសារ

កំពង់ចាម÷ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បានរៀបចំពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំមកយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចែកជូនសមាជិកសមាគមអតីតយុទ្ធជនចំនួន៣៤គ្រួសារ ដែលបានស្ម័គ្រចិត្តមករស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគម​អតីត​យុទ្ធជន​ខេត្ត​កំពង់ចាម​ ។

​ អំណោយទាំងអស់នោះរួមមាន៖
សមាជិកអតីតយុទ្ធជន ក្នុង០១គ្រួសារទទួលបាន ថវិកា ២០មុឺនរៀល, អង្ករ ៥០គីឡូ, ទឹកក្រូច ០១កេស, ជែលលាងដៃ ០១ដប, ម៉ាស់ ១០សន្លឹក, មី ០១កេស, ត្រីខ ០១ឡូ, ទឹកត្រី ០១យួរ, ទឹកសុីអុីវ ០១យួរ, ស្ករស ០១គីឡូ, អំបិល ០១គីឡូ, ខ្នើយ ០១គូ, មុង ០១, ភួយ ០១ និងកន្ទេល ០១ ព្រមទាំងបានឧបត្ថម្ភ ថវិកាជូនលោកមេភូមិ ចំនួន ៥០មុឺនរៀល សម្រាប់ព្យាបាលជំងឺប្រចាំកាយផងដែរ។
នាឱកាសនោះដែរលោកទុន ណេតអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុក បានឧបត្ថម្ភបន្ថែមនូវទឹកប្រាក់ដល់គ្រួសារអតីតយុទ្ធជនស្រុកស្ទឹងត្រង់ចំនួន3គ្រួសារ ដែលមួយគ្រួសារៗទទួលបានចំនួន200000៛(ពីរយពាន់រៀល)សរុបចំនួន600000៛៕

You might like