ម្ដងនេះករណីចាប់មនុស្សញាត់គុកទាំងគ្មានកំហុស!ស្នងការខេត្តកំពង់ចាម!រងបណ្ដឹងរឿង!បង្ខាំងមនុស្សដោយខុសច្បាប់ប្រើអំណាចចាប់ខុសនីតិវិធីអត់មានដីកា

(ភ្នំពេញ)៖ បន្ទាប់ពីចេញពីពន្ធនាគារវិញ! ហើយតុលាការទាំង៣ថ្នាក់ រកកំហុសបទល្មើសមិនឃើញ! ថែមទាំងបានផ្ដល់យុត្តិធម៌ ដល់រូបលោក ដោយមិនផ្ដន្ទាទោសផងនោះ! ។

 

ចុងក្រោយលោក សែម បូរ៉ា នាយកទូរទស្សន៍អនឡាញTNM ក្នុងនាមជាជនរងគ្រោះ ។
បានដាក់ពាក្យបណ្ដឹងប្ដឹងមន្ត្រីនគរបាលជាន់ខ្ពស់ខេត្តកំពង់ចាម ចំនួន៧រូប ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យជួយរកយុត្តិធម៌ដល់ខ្លួន,,,!។
ក្រោមហេតុផលថា៖ ស្នងការខេត្តកំពង់ចាម ប្រើអំណាច បង្ខាំងមនុស្សដោយខុសច្បាប់។ ចាប់លោកញាត់គុកទាំងគ្មានកំហុស អត់មានដីកា ចាប់ទាំងកម្រោលមុនដើមចោទប្ដឹង! ពោលគឺ(ខុសនីតិវិធី) ។

មន្ត្រីដែលរងបណ្ដឹង! ទី១៖គឺលោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។
២៖លោក ថាញ់ សុខវុន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ខេត្តកំពង់ចាម។
៣៖លោក រី ប៉ូ នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ខេត្តកំពង់ចាម។
៤៖លោក ភូ យូរ៉ា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ។
៥៖លោក យន់ ពន្លឺ មន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ។
៦៖លោក អន សុវណ្ណរ៉ា នាយរងផ្នែកព្រហ្មទណ្ឌកំរិតស្រាល។
និងទី៧៖លោក ជួង ញ៉ា អធិការរងស្រុកបាធាយ។

មន្ត្រីទាំងនេះត្រូវបានលោក សែម បូរ៉ា ប្ដឹងចូលទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៤,០៥,២០២០ ។
ករណីឃុបឃិតនិងប្រឌិតរឿងចោទប្រកាន់ វាយដំ បង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងចេតនាធ្វើបាប តាមតែដើមចោទនិយាយ,,,!។

ដោយធ្វើរបាយការណ៍ភូតកុហក់ថ្នាក់ដឹកនាំនិងតុលាការ ដោយចាប់វាយទាត់ធាក់មកលើលោក សែម បូរ៉ា ទាំងកម្រោល!។
ហើយរហូតមកទល់និងពេលនេះ នៅពុំទាន់មានដំណោះស្រាយនៅឡើយទេ!។

លោក សែម បូរ៉ា បានថ្លែងប្រាប់ អ្នកសារព័ត៌មានយើង នៅថ្ងៃទី១០,០៧,២០២០នេះថា៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ចាប់ខ្លួនលោកទាំងគ្មានកំហុសបែបនេះ គឺធ្វើតាមបណ្ដឹងឈ្មោះ ទេព ភារម្យ ជាឈ្មួញដីដ៍មានឥទ្ធិពល ។
ដោយចោទថាឈ្មោះ សែម បូរ៉ា ឆបោកលុយជាង១០ម៉ឺនដុល្លារ(រឿងលក់ដីខ្យល់)។

ប៉ុន្តែចុងក្រោយដើមចោទរូបនេះ ត្រូវលោកប្ដឹងបកវិញពីបទ៖ បរិហារបង្កាច់កេរ្តិ៍ តាមមាត្រា៣១១នៃក្រមព្រហ្មទណ្ឌ!។

លោក សែម បូរ៉ា បញ្ជាក់ថា៖ រូបលោកត្រូវបានក្រុមសមត្ថកិច្ចខាងលើ ចាប់ខ្លួននៅភូមិអញ្ចាញ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីវេលា ម៉ោង៣រសៀលថ្ងៃទី២៦,១០,២០១៨ ពីបទ៖(ឆបោក)។
ពេលនោះ លោកបានជាប់ពន្ធនាគារខេត្តកំពង់ចាម ទាំងគ្មានកំហុស រយៈពេល៦ថ្ងៃ!។

លុះដល់ថ្ងៃទី៣១,១០,២០១៨ ទើបចៅក្រមស៊ើបសួរ សម្រេចឱ្យលោកនៅក្រៅឃុំ និងធ្វើការស៊ើបអង្កេតបន្ត។
បន្ទាប់មកចៅក្រមស៊ើបសួរ ខេត្តកំពង់ចាម បានទម្លាក់បទចោទលើរូបលោក,,!។
ហើយឈ្មោះ ទេព ភារម្យ បានប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍ បានរក្សាដីការរបស់សាលាដំបូង ទុកជាបានការដដែល។

ក្នុងនោះ!ឈ្មោះ ទេព ភារម្យ បានប្ដឹងសាទុកទៅសាលាកំពូលបន្តទៀត! ហើយសាលាកំពូល បានចាត់ទុកតាមសាលាដំបូងនិងសាលាឧទ្ធរណ៍ទុកជាបានការដដែល។
ព្រោះផ្អែកតាមហេតុផលជាក់ស្ដែងគឺលោក សែម បូរ៉ា មិនបានបោកប្រាស់ដើមចោទឡើយ!។

ប្រភពដដែលបានរៀបរាប់ថា៖ ដំបូងឈ្មោះ ទេព ភារម្យ បានឱ្យរូបលោកដើរទិញដីឱ្យខ្លួន។ជាង៨ហិកតា នៅភូមិអញ្ចាញ ឃុំសំបូរ ស្រុកបាធាយ ពីពលរដ្ឋដោយក្នុង១ហិកតា តម្លៃជាមធ្យម១៣,០០០$។
ដោយទទួលលុយកក់ពីរលើក ពីឈ្មោះ ទេព ភារម្យ លើកទី១ចំនួន៨,០០០$(ដុល្លារ)និងលើកទី២នៅថ្ងៃទី១១,០៥,២០១៨ ចំនួន៣៩,៥០០$(ដុល្លារ)ទៀត ដែលមានឯកសារ(ត្រឹមត្រូវ)។

ទន្ទឹមនិងនោះ!ពលរដ្ឋជាម្ចាស់ដីក៍បានផ្ទេរកម្មឱ្យទៅឈ្មោះ ទេព ភារម្យ រួចរាល់ផងដែរ ។
ប៉ុន្តែលោក ទេព ភារម្យ មិនបានបង់លុយបង្គ្រប់មកពលរដ្ឋទេ! ។

ដោយពន្យាពេលរហូត ពីមួយខែទៅមួយខែ បណ្ដាលឱ្យពលរដ្ឋមានប្រតិកម្ម ហើយអាជ្ញាធរ ខេត្តកំពង់ចាម ក៍បានរាករណ៍ចោល រាល់ការទិញលក់ ទាំងនោះទៅ។
ព្រោះអ្នកទិញឈ្មោះ ទេព ភារម្យ មិនគោរពកិច្ចសន្យា(ពុំបានប្រគល់លុយឱ្យម្ចាស់ដីគ្រប់ចំនួន)។

ក្រោយនរាករណ៍រួច បានមួយរយៈ ដីបានលក់បន្តឱ្យអ្នកផ្សេង បណ្ដាលឱ្យឈ្មោះ ទេព ភារម្យ ខឹងសម្បារជាខ្លាំងប្ដឹងលោក សែម បូរ៉ា ពីបទ៖(ឆបោកលក់ដីខ្យល់)។
អ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ! គឺប៉ូលិសប្រើអំណាច ចាប់វាយខ្នោះលោក សែម បូរ៉ា ទាំងមិនមានដីកា ពោលគឺចាប់មុន ទើបសរសេរពាក្យបណ្ដឹងតាមក្រោយ។

រាល់ការអះអាងខាងលើត្រូវមិនត្រូវបានបកស្រាយទេ!នៅព្រឹកទី១០,០៧,២០២០
ខណៈលោក ថាញ់ សុខវុន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបដិសេធមិនបកស្រាយឡើយ ដោយថារវល់ប្រជុំ។
រីឯលោក ឯម កុសល ស្នងការខេត្តកំពង់ចាម ក៍មិនបកស្រាយដែរ ដោយលោកនិយាយយ៉ាងខ្លីថារវល់ប្រជុំ រួចក៍ចុចបិទទូរស័ព្ទ។

ទោះជាយ៉ាងណាលោក សែម បូរ៉ា ក្នុងនាមជាជនរងគ្រោះ ដែលត្រូវជាប់គុកទាំងគ្មានកំហុស មានតែម្រាមដៃ១០លើកដៃសំពះ ស្នើរសុំយ៉ាងទទូចដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាបើកការស៊ើបអង្កេត ។
ចាត់វិធានការផ្លូវច្បាប់លើមន្ត្រី ដែលអាងអំណាច គាបសង្កត់រូបលោក ក៍ដូចជាពលរដ្ឋដទៃទៀត។នឹងដើម្បីជួយរកយុត្តិធម៌ដល់រូបលោកដោយក្ដីអនុគ្រោះ៕

You might like