ការជួបសំណេះសំណាល និងសួរសុខទុក្ខលោក វ័រ សារុន សិល្បករជំនាន់ដើម (ម្ចាស់បទ៖ ម៉ាក់ស៊ីនារីថ្មី) និងជាឪពុករបស់លោក Jimmy Kiss

ការជួបសំណេះសំណាល និងសួរសុខទុក្ខលោក វ័រ សារុន សិល្បករជំនាន់ដើម (ម្ចាស់បទ៖ ម៉ាក់ស៊ីនារីថ្មី) និងជាឪពុករបស់លោក Jimmy Kis

ថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបសំណេះសំណាល និងសួរសុខទុក្ខលោក វ័រ សារុន សិល្បករជំនាន់ដើម (ម្ចាស់បទ៖ ម៉ាក់ស៊ីនារី ថ្មី) និងជាឪពុករបស់លោក Jimmy Kiss

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសប្បាយរីករាយជាអនេកដែលបានជួបសំណេះសំណាលជាមួយសិល្បករជំនាន់ដើមដែលនៅរស់ពីរបបប្រល័យពូជសាសន៍ប៉ុលពត ឬ ហៅថា “របបខ្មែរក្រហម” និងបានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនុកច្រៀង និងសំឡេងដ៏ក្រអួនក្រអៅរបស់លោក វ័រ សារុន ដែលបានបន្សល់ទុកនូវកេរ្តិ៍មរតកវប្បធម៌ជាតិដ៏មានតម្លៃមិនឤចកាត់ថ្លៃបានសម្រាប់កូនចៅ ជំនាន់ក្រោយ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្រគល់ថវិកាមួយចំនួនជូន លោក វ័រ សារុន សម្រាប់ ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រួលដោះស្រាយដល់ការលំបាកបានមួយចំណែកផងដែរ។

សូមជម្រាបជូនថា៖ សិល្បករជើងចាស់ លោក វ័រ សារុន បច្ចុប្បន្នមានវ័យ៧៣ឆ្នាំហើយ លោកបានរៀប ការមានកូនស្រីពីរនាក់ និងកូនប្រុសពៅម្នាក់មានឈ្មោះ សារុន កល្យាន ឬ Jimmy Kiss។ លោកបាន ចៀងបទចម្រៀងជាច្រើនដែលនៅក្នុងនោះរួមមាន៖ បទ “ម៉ាក់ស៊ីនារីថ្មី” នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ផងដែរ៕

You might like