ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ

ឯកឧត្តមបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធ ព្រឹកថ្ងៃអាទិត្យ ៧រោច ខែអាសឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្សខេត្ត និងអស់លោកជាប្រធានគណបក្សស្រុក-ក្រុង ទាំងអស់ក្នុងខេត្តកំពង់ធំ នៅភូមិគ្រឹះ ឯកឧត្តមបណ្ឌិត ក្នុងភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បើកអង្គប្រជុំ និងបានសង្កត់ធ្ងន់អំពីយុទ្ធសាស្ត្រយកជ័យជម្នះលើការបោះឆ្នោតជ្រើសរើក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ខាងមុខ ដោយអញ្ជើញគណបក្សស្រុក-ក្រុងទាំង៩ ក្នុងខេត្តកំពង់ធំ ធ្វើសេចក្តីរាយណ៍លំអិតអំពីកាងារកសាងសមាជិកបក្ស ឱ្យគ្រប់តាមសន្ទស្សន៍ ក៏ដូចជាផែនការដែលគណបក្សថ្នាក់លើ និងគណបក្សខេត្តដាក់ចុះ ។
បន្ទាប់មក ឯកឧត្តមបណ្ឌិត ងួន ញ៉ិល គណបក្សខេត្ត និងគណបក្សស្រុក-ក្រុងទាំង៩ បានអញ្ជើញរាយការណ៍ ការចូលរួមមតិយ៉ាងផុលផុស និងផ្តល់អនុសាសន៍ដឹកនាំអំពីការងារកសាងបក្ស គឺត្រូវធ្វើការងារដល់ភូមិនិមួយៗ ។
ចុងបញ្ចប់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍កោតសរសើរគណបក្សខេត្តគ្រប់ជាន់ថ្នាក់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អក្នុងពេលកន្លងមក និងបានជម្រុញឱ្យមានការខិតខំបន្ថែមទៀត ពិសេសនៅមានភូមិតិចតួចដែលការកសាងបក្សមានសន្ទស្សន៍នៅទាបមិនទាន់គ្រប់ផែនការ ។
ម្យ៉ាងទៀត ឯកឧត្តមបណ្ឌិត ក៏បានរំលឹកដាស់តឿនអង្គប្រជុំត្រូវយកចិត្តទុក ដាក់អំពីការពង្រឹងរចនាសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អំពីការងារចាត់តាំង និងតួនាទីភារកិច្ចរបស់យុវជន៕

You might like