ខេត្តព្រៃវែង)៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគបាលខេត្តព្រៃវែង បានអោយសាព័ត៍មានដឹងថាមានករណីលួចមានស្ថានទំងន់ទោសមួយ ប្រព្រឹត្តឡើងដោយជនសង្ស័យឈ្មោះ ប្រុស ដេត ភេទប្រុស អាយុ២២ឆ្នាំ ភូមិស្តៅកោង ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង បានជួលម៉ូតូជនរងគ្រោះឈ្មោះ សរ លឿង ភេទប្រុស អាយុ៤៨ឆ្នាំ ភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។ របាយការណ៍សមត្ថកិច្ចនគបាលបានបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨៖៤០នាទីព្រឹក នៅចំណុចភូមិព្រៃសំលាញ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានជួលម៉ូតូ ជនរងគ្រោះឲ្យឌុបខ្លួនពីមុខឃុំស្ដៅកោង ស្រុកបាភ្នំ មករង្វង់មូលស្វាយអន្ទរ ពេលឌុបមកចំណុចផ្លូវស្រឡះ គ្មានផ្ទះប្រជាពលរដ្ឋ។ ឃើញមានឱកាសល្អជនសង្ស័យ បានធ្វើលេសឈប់ជុះនោម ហើយធ្វើសកម្មភាពវាយជនរងគ្រោះនឹងដំបង ទៅលើជនរងគ្រោះមួយដំបង ហើយជនរងគ្រោះគេចខ្លួនលោតចុះពីលើម៉ូតូ ពេលនោះជនសង្ស័យក៏លើកយកម៉ូតូជិះរត់។ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលស្រុក ដោយបានបញ្ជា និងដឹកនាំផ្ទាល់ពីលោកអធិការ បានដេញតាមពួនស្ទាក់ រហូតដល់ម៉ោង១០៖៥០នាទី ទើបចាប់ជនសង្ស័យ បាននៅចំណុចប្រឡាយចិន ភូមិព្រៃឆ្លុង ឃុំពានរោង។បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីបញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមនិតិវិធី៕
You might like
សម្រេចឃុំខ្លួន អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវ ចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ទទួលផលចោរកម្ម»
Sep 28, 2022
48 views
សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៤ នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ ជួញដូរគ្រឿងញៀន នៅស្រុកព្រែកសព្វ ខេត្តក្រចេះ
Sep 28, 2022
60 views
បនល្បែងខ្នាតធំនៅស្រុកស្ទឹងត្រង់ កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេងបំផុតខណៈសមត្ថកិច្ចមិនបង្ក្រាប!
Jan 02, 2022
244 views
ទើបតែធ្វើការបង្រាបថ្មីៗនេះឥឡូវពលរដ្ឋបានសង្កេតឃើញនៅក្នុងដែនការគ្រប់គ្រង លោកម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កំពុងចាប់ផ្ដើមបើកលេងល្បែងសុីសងខុសច្បាប់យ៉ាងគឃ្លើនសារជាថ្មីវិញហើយ
Dec 14, 2021
137 views