ថ្ងៃសៅរ៍១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០: ពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកកំពង់ត្រាច

កំពត ៖ ឯកឧត្តម ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានអញ្ជើញផ្ដល់ជាវត្តមានដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រាចសរុបចំនួន៩៨៥នាក់ ស្រី៤៧៧នាក់។

អញ្ជើញជាវត្តមានក្នុងពិធីនេះផងដែរមាន:
ឯកឧត្តមអនុប្រធានគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរគណបក្សខេត្ត សមាជិអចិន្រ្តៃយ៍គណបក្សខេត្ត។
ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រាច។
លោកប្រធាន អនុប្រធាន សមាជិអចិន្រ្តៃយ៍គណបក្សស្រុក ។
លោក លោកស្រី ប្រធានសាខាបក្សការិយាល័យ។
លោក លោកស្រី ប្រធាន អនុប្រធាន គណបក្សមូលដ្ឋានឃុំ សាខាបក្សភូមិ។
សរុបចំនួន ១០៧៦នាក់ ស្រី ៤៩០នាក់ ៕

You might like