សមត្ថកិច្ចចាប់ឃាត់ខ្លួន ប៉ូលីសឋាន:ឧត្តមសេនីយ៍ឯក ក្លែងក្លាយម្នាក់ដកហូតដុល្លារខ្មោចចំនួន ៥៨៩ សន្លឹក

ខេត្តកំពង់ធំ ៖យោងតាមរបាយការណ៍របស់នគរបាលនៃស្នងការខេត្តកំពង់ធំបានអោយសារព័ត៍មានដឹងថាមានករណី​ឃាត់ខ្លួននគបាលម្នាក់ថ្នាក់ឧត្តមសេនីយ៍ឯក កាលពីថ្ងៃទី២៤ ​ខែកក្កដា ឆ្នាំ​២០២០ម្សិលមិញនេះ នៅ​ចំណុច​ភូមិ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។
របាយការរបស់សមត្ថកិច្ចបានអោយសារព័ត៍មានដឹងថា
ជនសង្សយ័មានឈ្មោះ ហេង កែន​ណា​ឌី អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ​២១​អឺ​0 ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ក្នុងនុះសមត្ថកិច្ច​បាន​ចាប់​ដកហូត វត្ថុ​តាង​រួម​មាន ៖
១-ឯកសណ្ឋានគរបាល ការងារ​លេខ​៤ មួយ​កំ​ផ្លេ មាន​សក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក ភ្ជាប់​ជាមួយ​អាវ​ស្រាប់ ។
២-ក្រដាស់ប្រាក់​ដុល្លារ​(​លុយ​សែន​) ប្រភេទ​ក្រដាស​១០០ ចំនួន ៥៨៩ សន្លឹក ។
៣-ទូរស័ព្ទដៃចំនួន២ គ្រឿង នឹង សម្ភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន​មួយ​ចំនួន​ទៀត ។
​សមត្តកិច្ចបានបញ្ជាក់ឲ្យសារព័ត៍មានដឹងថា៖ បុរស​រូប​នោះ​បាន​តាំងខ្លួន​ធ្វើ​ជា​មន្ត្រី​នគរបាល​ជាតិ បម្រើ​ការងារ​ផ្នែក​ប្រឆាំង​គ្រឿងញៀន ដោយ​បាន​ស្លៀកពាក់​ឯក​ស​ណ្ឋាន​ជា​នគរបាល​ជាតិ ថ្នាក់​ឧត្តមសេនីយ៍ឯក (​ផ្កាយ​៣) ។
សមត្ថ​កិច្ច​ដដែលបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ជនសង្ស័យ​ជា​មនុស្ស​ទើប​ចេញពី​ពន្ធនាគារ​ព្រៃ​ស ហើយ​អាច​ជា​មនុស្ស​បែកឆ្វេង ក្លែង​ពាក់​ឯកសណ្ឋាន​បែប​នេះ ។ ជនសង្ស័យ​កំពុង​ត្រូវ​បាន​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន ធ្វើការ​សាកសួរ ដើម្បី​នាំ​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​ន​បាល​ខេត្ត នឹង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

You might like