សាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប បាននាំយកនូវថវិកាចំនួន២០,០១០ដុល្លារ ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប

សៀមរាប៖កាកបាទក្រហមក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែគិតពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលក្រីក្រ មានជំងឺច្រើនត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ដើម្បីចូលរួមចំណែកការងារមនុស្សធម៌ជួយសង្គ្រោះជីវិត ប្រជាពលរដ្ឋកម្ពុជា និងតម្លៃមនុស្សធម៌ សាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប បាននាំយកនូវថវិកាចំនួន២០,០១០ដុល្លារ ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ក្នុងការជួយបំពេញបន្ថែមនូវការខ្វះខាតរបស់មន្ទីរពេទ្យ និងដើម្បីសម្រួល ដល់អ្នកជំងឺដែលត្រូវសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ។ ហើយនេះក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿននូវការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីសេចក្ដីថ្លៃថ្នូរ និងតម្លៃមនុស្ស ធម៌របស់មនុស្សជាតិ។

នាងខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ទីរសុខាភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ លះបង់ទាំងពេលវេលា កំលាំងកាយចិត្ត ជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ កូវីដ ១៩ នាពេលនេះ ។

You might like