ក្រុមកង់មនុស្សធម៌ គាំទ្រអតីតយុទ្ធជន

ខេត្តកណ្តាល៖ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូជិះកង់ពីក្រុងតាខ្មៅ ឆ្ពោះទៅស្រុកខ្សាច់កណ្តាល ដើម្បីចែកអំណោយសប្បុរសធម៌ ជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត ចំនួុន ៤៧គ្រួុសារ មកពី ឃុំទាំង១៨ ក្នុងស្រុកខ្សាច់កណ្តាល។

ថ្លែងនៅចំពោះមុខគ្រួុសារអតីតយុទ្ធជនឯកឧត្តម បានគូសបញ្ជាក់ថាយើងទាំងអស់
គ្នាសុទ្ធតែទទួលនូវមេរៀនដ៏ជូរចត់ក្នុងជីវិត។ ដូចនេះបងប្អូន ត្រូវតែចងចាំត្រូវតែរួមគ្នាទប់ស្កាត់កុំឲ្យវិនាសកម្មបែបនេះកើតឡើងម្តងទៀតជាដាច់ខាត ។ យើងទាំងអស់គ្នាក៏ត្រូវខិតខំរួមគ្នាថែរក្សាការពារ នូវសុខសន្តិភាព ដែលយើងទាំងអស់កំពុងតែទទួលបាននេះឲ្យបានគង់វង្ស សម្រាប់កូនចៅយើងជំនាន់ក្រោយ។ ត្រូវរួមគ្នាការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបន្តការដឹកនាំរាជរដ្ឋា ភិបាល និងគាំទ្រនូវគោលនយោ បាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើន ថែមទៀត។

ក្នុងឱកាសចែកអំណោយនាថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២០ ឯកឧត្តម គីម រិទ្ធី បានណែនាំដល់បងប្អូនដែលជាគ្រួសារអតីតយុទ្ធជនទាំងអស់ សូមថែរក្សាសុខភាពតាម រយៈការអនាម័យការរស់នៅ ហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីមានសុខភាពល្អ ។

ឯកឧត្តមបន្តថា អំណោយដែលយកមកចែកជូននាពេលនេះថ្វីត្បិតតែបន្តិចបន្តួចមែនតែវាអាចជួយសម្រាលការលំបាកបងប្អូនបានមួយគ្រាផងដែរ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតចំនួន៤៧គ្រួសារ ក្នុងមួយគ្រួុសាររួមមាន៖ អង្គរ២៥គីឡូ មីមួយកេស ត្រីខ១យួុរ ទឹកស៊ីអ៉ីវ១យួុរ ទឹកត្រីយួុរ ម៉ាស់ចំនួុន១០ សៀងផ្អែម១យួុរ ឆៃប៉ូវ ១គីឡូ ស្ករស១គីឡូ ទឹកភេសជ្ជៈ AD១យួុរ ទឹកភេសជ្ជៈ u power ១យួរ ទឹកភេសជ្ជៈsponser ចំនួន១កេស និងថវិកាក្នុងមួយគ្រួសារចំនួន៥ម៉ឺនរៀលផងដែរ ៕

You might like