ថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២០ ពិធីប្រកាសតែងតាំងមុខតំណែងអភិបាលរងស្រុកខ្សាច់កណ្តាល

ខ្សាច់កណ្តាល៖  នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នៅសាលាស្រុកខ្សាច់កណ្តាល បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែងអភិបាលរងស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តមអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពី លោក លោកស្រីតំណាងមន្ទីរអង្គភាពនានា គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងម្លាំងប្រដាប់អាវុធ មេឃុំ មេប៉ុស្តិ៍ និង ស្មៀនឃុំទូទាំងស្រុក។
លោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើរដល់លោកអភិបាលរងស្រុក ដែលត្រូវចូលកាន់មុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តការងារ គោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន គោរពឋានានុក្រមរដ្ឋបាល ពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ និងជាពិសេសខិតខំបម្រើប្រជាពលរដ្ឋអោយបានល្អប្រសើរ។
លោកអភិបាលរងខេត្ត ក៏បានណែនាំដល់រដ្ឋបាលស្រុក ឃុំ កងម្លាំងទាំងអស់ អោយយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងលើសេវាតម្រូវការ និងសេវាសំណូមពរ និងជាពិសេសការផ្តល់សេវាសាធារណៈ និងសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ជាមួយគ្នាក៏បានលើកឡើងអោយបងប្អូនយកចិត្តទុកដាក់ថែរក្សាសុខភាព អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។
ពិធីប្រកាសតែងតែង តាមប្រកាសក្រសួងមហាផ្ទៃ តែងតាំងលោក អែតដា ដូរ៉ាមី អនុមន្ត្រីថ្នាក់លេខ១ ជាអភិបាលរងស្រុកខ្សាច់កណ្តាល៕

You might like