បុរស២នាក់ ដែលរត់ពីកន្លែងធ្វើចត្តាឡីស័ក បានរកឃើញវិញហើយ នៅស្រុកស៊ីធរកណ្ដាល កាលពីយប់មិញ! (នាំលំបាកដល់គ្រួសារនិងអ្នករត់ម៉ូតូឌុបក៍ត្រូវយកមកធ្វើចត្តាឡីស័កដែរ)!

(ព្រៃវែង)៖ អ្នកធ្វើចត្តាឡីស័កចំនួន២នាក់ ដែលបានរត់គេចខ្លួននៅខេត្តព្រៃវែង ខណៈមេឃកំពុងរៀបភ្លៀង កាលពីល្ងាចទី០៣,០៨,២០២០នោះ។

បានរកឃើញវិញហើយ នៅភូមបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី០៣,០៨,២០២០ដដែល គឺកន្លែងទីលំនៅរបស់ពួកគេ!។

នេះបើយោងតាមលោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង និងជាអ្នកនាំពាក្យ បានថ្លែងឱ្យដឹងនៅព្រឹកទី០៤ ខែសីហា ឆ្នាំ២០២០នេះ។
ក្នុងនោះ!អ្នកដែលពាក់ព័ន្ធនានា ជាមួយនឹងមនុស្សទាំង២នាក់នេះ ដែលមានសាច់ញាត មិត្តភក្តិ និងម៉ូតូឌុបផង នឹងត្រូវប្រមូលយកមកធ្វើចត្តាល័យស័កទាំងគ្នា នៅថ្ងៃនេះ! ។

សូមជម្រាបថា៖ មនុស្សទាំងពីរនាក់ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ
ទី១៖ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ
និងទី២៖ ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ ។

ពួកគេជាអ្នកដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ និងបានយកធ្វើចត្តាឡីស័ក ក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិតក្នុងព្រៃវែង។
ហើយពួកគេត្រូវបានមន្ដ្រីសុខាភិបាល យកសំណាកទៅពិនិត្យចំនួន៣លើករួចមកហើយ ពោលគឺ នៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី០៦ ខែសីហា នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀត ប៉ុន្ដែស្រាប់តែពួកគេលួចរត់គេចខ្លួនចេញ នៅវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃទី០៣ ខែសីហា ខណៈពេលមេឃកំពុងរៀបភ្លៀង៕

You might like