នាយករដ្ឋមន្ត្រីថៃបញ្ជាឲ្យបើកការស៊ើបអង្កេតពាក់ព័ន្ធករណីបាញ់រះនៅក្នុងកាស៊ីណូមួយបណ្ដាលឲ្យស្លាប់៤នាក់ក្នុងនោះមាននារីខ្មែរយើងម្នាក់ផងដែរ

(BangkokPost)៖កាលពីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នាយរដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ចាន់អូចារ បានបញ្ជាឲ្យបើកការស៊ើបអង្កេត ព្រមទាំងចាប់ខ្លួនជនល្មើសដែលបានផ្ទុះអាវុធបាញ់រះនៅក្នុងកាស៊ីណូមួយ កាលពីវេលាជាង១១យប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ បណ្ដាលឲ្យមនុស្ស៤ស្លាប់ ដែលនៅក្នុងចំនោមអ្នកស្លាប់នោះក៏មានស្រ្ដីខ្មែរយើងម្នាក់ដែរ។

នៅក្នុងវិមានរដ្ឋាភិបាល នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ បានមានប្រសាសន៌នៅក្នុងសន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី០៤ ខែសីហាឆ្នាំ ២០២០នេះថា ប្រសិនបើមានប៉ូលីស ទាហាន អ្នកបំរើការងារជូនរដ្ឋពិតជាបានពាក់ព័ន្ធនឹងករណីបាញ់រះនេះមែន យើងនឹងធ្វើការឃាត់ខ្លួនពួកគេដើម្បីយកមកផ្ដន្ទាទោសដោយគ្មានករណីលើកលែងឡើយ។

នាយរដ្ឋមន្រ្ដីថៃរូបនេះក៏បានបញ្ជាក់ទៀតថា កន្លងមករដ្ឋាភិបាលកំពុងតាមចាប់ជនខិលខូចស្រាប់ហើយដែលបានប្រព្រឹត្តិអំពើខុសច្បាប់ ធ្វើឲ្យពលរដ្ឋដែលជាជនស្លូតត្រង់តែងតែរងនូវភាពអយុត្តិធម៌ យើងសូមសន្យាថា នឹងចាត់ការរឿងនេះឲ្យបានឆាប់បំផុត ព្រមទាំងមានប្រសិទ្ធភាពផងដែរតាមដែរអាចធ្វើទៅបាន។

ចំពោះករណីនេះ ថៅកែបានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយរង់ចាំយ៉ាងស្ងៀមស្ងាត់ ដើម្បីឱ្យគណៈកម្មាធិការស៊ើបអង្កេតករណីនេះមានភាពរលូនទៅមុខ ដោយមិនចង់វៃស្មៅបង្អើរពស់ឡើយ។

គួរបញ្ជាក់ថា នារីខ្មែរម្នាក់ដែលបានស្លាប់នៅក្នុងហេតុការណ៌នោះឈ្មោះ ម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ ទៅបម្រើការងារផ្នែកអនឡាញនៅទីនោះ។ នាងរស់នៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត និងមានទីលំនៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង៕

You might like