បុរសចិត្តខ្លាំងម្នាក់!ខឹងអ្នកភូមិឆ្លើយថា៖ មិនដឹងប្រពន្ឋរបស់ខ្លួនទៅណាទេ ក៍ស្ទុះទាញកាំបិតខ្វែវ កាប់លោកយាយម្នាក់ស្លាប់ នឹងចៅស្រីម្នាក់ទៀតរងរបួសធ្ងន់!

(ស្វាយរៀង)៖ ករណីឃាតកម្មនេះបានកើតឡើង កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣ខែសីហាឆ្នាំ ២០២០ស្ថិតភូមិត្រពាំងផ្លុង ឃុំដូង ស្រុករមាសហែក ។

ជនសង្សយ័មានឈ្មោះសេង ទិត្យ អាយុ៣៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ ឃុំខាងលើ ។
ចំណែកស្ត្រីរងគ្រោះឈ្មោះ ហ៊ីង យ៉ឹម អាយុ៧៥ឆ្នាំ មុខរបរកសិករ និងចៅស្រីរបួសធ្ងន់ ឈ្មោះ ប៉ែន រ៉ី អាយុ១៣ឆ្នាំ រស់នៅក្បែរផ្ទះជនសង្ស័យខាងលើ។

សមត្ថកិច្ចបានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ ជនសង្ស័យបានដើរទៅរកប្រពន្ធរបស់ខ្លួន នៅផ្ទះរបស់លោកយាយរងគ្រោះ។
ហើយក៏បានសួរថា៖ឃើញប្រពន្ធខ្ញុំទេ ជនរងគ្រោះឆ្លើយអញមិនឃើញទេ,,,!។

ខណៈនោះជនដៃដល់ទំនងសង្ស័យថា៖ លោកយាយរងគ្រោះ ជួយលាក់បំពួនប្រពន្ធ។
ក៏ស្ទុះទាញបានកាំបិតខ្វែវ ដេញកាប់ត្រូវចំកពីក្រោយ លោកយាយបណ្ដាលឱ្យរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពឃុំដូង ។

ចំណែកចៅស្រីរបស់លោកយាយរងគ្រោះ ត្រូវចំថ្ពាល់ខាងឆ្វេង និងចង្អុលដៃឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលដូង ឃាត់ខ្លួនដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

You might like