គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២០

ភ្នំពេញ៖ ថ្ងៃចន្ទ ៦ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា និងលើកទិសដៅខែសីហា ឆ្នាំ២០២០ ដោយប្រារព្ធក្រោមអធិបតីភាព ឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។

កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី គណៈអភិបាល គណៈនាយក លោកអធិការរង លោកមេបញ្ជាការរង យោធភូមិភាគពិសេស មេប៉ុស្តិ៍សង្កាត់ទាំង៧ ប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធខណ្ឌ លោក លោកស្រី ចៅសង្កាត់ សង្កាត់ទាំង៧ ស្មៀន មេភូមិ និងសណ្តាប់ធ្នាប់ខណ្ឌ ចូលរួមសរុបចំនួន ៧២នាក់។

កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈដូចខាងក្រោម ៖
១- បញ្ហាសន្តិសុខ សណ្តាប់ធា្នប់សាធារណៈ អនាម័យ និងបរិស្ថាន ក្នុងមូលដ្ឋាន។
២- បញ្ហា ភូមិ-សង្កាត់ មានសុវត្ថិភាព។
៣- បញ្ហាការលុបបំបាត់គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ។
៤- បញ្ហាផ្សេងៗ។

You might like