រួចរត់គេចខ្លួនបាត់ក្រោយពីវាយប្រពន្ធនិងដំបងឫស្សីបណ្តាលឲ្យស្លាប់ព្រោះតែរឿងប្រច័ណ្ឌ

ខេត្តស្វាយរៀង៖ដោយសារតែភ្លើងប្រច័ណ្ឌបុរសម្នាក់បានផឹកស្រាឡើងស្រវឹង
និងផ្ទុះអំពើហឹង្សាដោយយកដំបងឫស្សីវាយមកលើប្រពន្ធបណ្តាលឲ្យរងរបួសបញ្ជូនដល់មន្ទីរពេទ្យក៏បានស្លាប់តែម្តង។ បើយោងតាមរបាយការណ៍សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យសារព័ត៍មានដឹងថា៖ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៨,៣០នាទីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិលក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។ជាករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្ដាលឲ្យស្រ្តីរងគ្រោះជាប្រពន្ធស្លាប់ បង្កឡើងដោយជនល្មើសឈ្មោះ ប៉ា រ៉េត អាយុ៣៨ឆ្នាំ ត្រូវជា(ប្ដី)រស់នៅភូមិឃុំកើតហេតុខាងលើបានយកដំបងឬស្សីប្រវែង០,៥០m វាយទៅលើ ឈ្មោះ ម៉ៅ ណេន អាយុ ៣១ឆ្នាំ(ប្រពន្ធ) ចំកញ្ចឹងកពីក្រោយបណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យក្រោយពីធ្វើសកម្មភាពរួចបុរសជាប្ដីនេះបានរត់គេចខ្លួនបាត់ស្រមោល។ក្នុងរបាយការណ៍សមត្ថកិច្ចនគរបាលដដែលបានបញ្ជាក់ថា៖ មូលហេតុដែលបណ្ដាលឱ្យបុរសជាប្ដីវាយប្រពន្ធ រហូតស្លាប់បែបនេះ ដោយសារផឹកស្រាឡើងស្រវឹងផ្ទុះជាភ្លើងប្រចណ្ឌ័ប្រពន្ធក៏យកបងឬស្សីវាយមកលើប្រពន្ធតែម្ដងទៅ។ហើយបច្ចុប្បន្ននេះជនសង្ស័យបានរត់គេចខ្លួនបាត់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យជាប្តីយកមកផ្តន្ទាទោសតាមច្បាប់។

You might like