រថយន្តម៉ាកHIGHLANDERដឹកឈើប្រណិតរបស់ក្រុមឈ្មួញជើងខ្លាំងធីកាប៉ូពីខេត្តស្ទឹងត្រែងបានជួបគ្រោះថ្នាក់ចរាចរស្លាប់ម្នាក់នៅនិងកន្លែង…

ខេត្តក្រចេះ- នៅវេលាម៉ោងប្រហែល៤ទាបភ្លឺថ្ងៃទី១១សីហាឆ្នាំ២០២០ មានរថយន្ដHIGHLANDER ពណ៌ខ្មៅ ដឹកឈើប្រណិតបានក្រឡាប់ស្លាប់មនុស្សម្នាក់ ជាតៃកុងឡានតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហើបអោយដឹងថា,ប្រហែលជាអ្នកបើកបរខាងលើងោក(ងងុយដេក)ទើបបើកបរធ្លាក់ប្រឡាយយ៉ាងដូច្នេះ។
ហេតុការនេះកើតឡើងនៅ ត្រង់ចំណុចអូរបែកចានឃុំចង្ក្រង់ ស្រុកចិត្តបូរី ខេត្តក្រចេះ.។
តាមការអះអាងរបស់គ្រួសារសពនឹងអ្នកស្គាល់រថយន្តខាងលើបានអោយដឹងថា-រថយន្តដឹកឈើមួយគ្រឿងដែលគ្រោះថ្នាក់ចរាចររហូតដល់ស្លាប់តៃកុងឡានខាងលើនេះគឺជាកូនចៅរបស់មេឈ្មួញដ៏ល្បីល្បាញម្នាក់ឈ្មោះធីកាប៉ូ ដែលរកស៉ីជំនួញឈើប្រណិត ខុសច្បាប់ជាយូឆ្នាំមកហើយបុគ្គល ធីកាប៉ូ នេះក៏ធ្លាប់ត្រូវបានតុលាការក៏សាងសំណំរឿងពាក់ព័ន្ធនិងច្បាប់ទំលាប់ស្តីពីជំនួញជួញដូរផលអនុផលព្រៃឈើផងដែរ។

ប្រភពដដែលបានអោយដឹងទៀតថា.ក្រុមលោកធីកាប៉ូនេះគឺនៅពេលដែលចេញសកម្មភាពដឹកឈើម្តងៗគួរអោយភ័យខ្លាចណាស់ព្រោះពួកគាត់បើកបរក្នុងល្បឿនលឿនៗដូចហោះចឹងហើយមានរថយន្តបិទគូទ(បិទផ្លូវ)មិនអោយរថយន្តអ្នកដ៏ទៃវ៉ាជែងបានជាដាច់ខាត។
សូមបញ្ជាក់ផងដែរមួយរយះនេះ ក្រុមលោកធីកាប៉ូដឹកជញ្ជូនឈើប្រណិតតាមរថយន្តហាយឡិនឌ័រ កាមរីបាឡែន ចំនួនពីរបីគ្រឿងយកទៅលក់អោយក្រុមឈ្មួញនៅ(ច្រកកាបីផ្លូវជ្រោះជ្រៅនិងច្រកធីធីវ៉ាយ)ស្ថិតនៅភូមិឃុំក្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះ ប៉ុន្តែជាអកុសល្យមិនទាន់បានមកដល់គោលដៅផងក៏ជួបគ្រោះថ្នាក់ក្រឡាប់រថយន្តស្លាប់តែម្តង។

ប៉ុន្តែក្នុងយប់កើតហេតុនោះដែរតាមប្រភពផ្សេងទៀតបានរាយការណ៍ថាក្រុមរថយន្ដរបស់ឈ្មួញធីកាប៉ូ បានលោតឆ័ត្រដឹកឈើមកដល់គោលដៅចំនួនពីរគ្រឿងគឺ ហៃឡិនឌ័រមួយផ្សេងទៀតនិងកាមរីបាឡែនពណ៍ ស បានយ៉ាងរលូនមកដល់គោលដៅ ដោយមិនបានរំខានដល់បងៗសមត្តកិច្ចមេព្រៃ ប៉េអឹម បរិស្ថាន ប៉ូលិស ក្នុងខេត្តក្រចេះណាមួយឡើយ។ទាល់តែមានហេតុការបែបនេះដឹងថាជារថយន្ដដឹកឈើ បើមិនដូចច្នោះទេគឺអង្គុយចាំមើលតែ$$$ ពីក្រុមឈ្មួញតែប៉ុណ្ណោះ ចំណែក
តែអកុសសល់តែរថយន្តហាយលិនឌ័រពណ៍ខ្មៅប៉ុណ្ណោះមិនទាន់មកដល់គោលដៅផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ផ្លូវបណ្តាលអោយតៃកុងឡានស្លាប់ ។ដោយសហការី.

You might like