ភ្នំពេញ៖នាវេលាម៉ោង 12:30 ថ្ងៃទី 12.08.2020 នៅចំណុច សណ្ឋាគារមួយដែលមានឈ្មោះថា កណ្តាលសួនច្បារ ស្ថិតក្នុងសង្កាត់ចតុមុខ មានការបង្ក្រាបជនជាតិចិនជាច្រើននាក់ ធ្វើឡើងដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដោយមានការណែនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយមេបញ្ជាការរង០២រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការណ៍ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង បានចុះបង្ក្រាប ជនជាតិចិនមួយក្រុម ដោយឃាត់ខ្លួនជនជាតិចិនចំនួន29នាក់ (ស្រី០៣នាក់)។ ប្រតិបត្តិការមួយនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មាន ថាក្រុមជនសង្ស័យទាំងនេះ ជាប់ពាក់ព័ន្ធករណី ចាប់ជម្រិតយកប្រាក់លើជនជាតិចិនដូចគ្នា ដោយក្នុងនោះសមត្ថកិច្ចរំដោះបានជនរងគ្រោះចំនួន 03 នាក់ បច្ចុប្បន្ន សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កំពុងសួរនាំជនសង្ស័យកសាងសំណុំរឿងតាមនិតិវិធី។#PhnomPenhGRK
You might like
សម្រេចឃុំខ្លួន អ្នករកស៊ីទទួលបញ្ចាំម៉ូតូនៅម្តុំឃ្លាំងរំសេវ ចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ទទួលផលចោរកម្ម»
Sep 28, 2022
46 views
សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី៤ នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ ជួញដូរគ្រឿងញៀន នៅស្រុកព្រែកសព្វ ខេត្តក្រចេះ
Sep 28, 2022
58 views
បនល្បែងខ្នាតធំនៅស្រុកស្ទឹងត្រង់ កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេងបំផុតខណៈសមត្ថកិច្ចមិនបង្ក្រាប!
Jan 02, 2022
242 views
ទើបតែធ្វើការបង្រាបថ្មីៗនេះឥឡូវពលរដ្ឋបានសង្កេតឃើញនៅក្នុងដែនការគ្រប់គ្រង លោកម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ កំពុងចាប់ផ្ដើមបើកលេងល្បែងសុីសងខុសច្បាប់យ៉ាងគឃ្លើនសារជាថ្មីវិញហើយ
Dec 14, 2021
136 views