ឃាត់ខ្លួនមេបក្សស្មូមវយ័ចំណាស់ម្នាក់ ករណីឲ្យ​ក្មេង​តូចៗ​០៧​នាក់ ដើរ​សុំទាន យកលុយមកឲ្យខ្លួន !!!

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២០នេះ ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​មន្ទីរ​សង្គមកិច្ច រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ករណី​ញុះញង់​អនីតិជន​ឲ្យ​ដើរ​សុំទាន ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា តាម​ផ្លូវ​មាត់ទន្លេ នេះ​បើ​តាម​គេហទំព័រ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ប្រតិបត្តិការ​នេះ​ដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ចាន់ កិត្តិ​ខុ​ម ស្នងការ​រង ទទួល​ដឹកនាំ​ការងារ​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​ព​ងារ​អនីតិជន ដោយ​មានការ​សម្របសម្រួល​ពី​លោក គុ​ជ គី​ឡុ​ង ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផង​ដែរ ។

ប្រតិបត្តិការ​បង្ក្រាប​នេះ កម្លាំង​ជំនាញ បាន​រំដោះ​ក្មេង​ៗ សុំទាន​ចំនួន​០៧​នាក់ ស្រី​០២​នាក់ ប្រុស​០៥​នាក់ និង​បាន​ឃាត់ខ្លួន​ស្ត្រី​ចំណាស់​ម្នាក់ ឈ្មោះ អ៊ុ យឿ​ន អាយុ​៧៦​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​មើល​ការ​ខុស​ត្រូវ ពួកក្មេង​ៗ និង​យក​លុយ​ដែល​បាន​ពី​ការ​សុំទាន​របស់​ក្មេង​ៗ​ទាំងនោះ ៕

You might like