ក្ដៅខ្លួនឈឺក្រពះទៅព្យាបាលនៅ.គ្លីនិកនិងសម្ភពឈីសម្ភ័ស.ស្អែកឡើងប្រតិកម្មស្លាប់.ពេទ្យថា៖មកពីអួលចំណី!

(ព្រៃវែង)៖ បុរសវ័យចំណាស់ម្នាក់ គ្រាន់តែមានអាការៈក្ដៅខ្លួនចុកពោះឈឺក្រពះបន្តិចបន្ទួច..!។

ហើយប្រពន្ធឌុបតាមម៉ូតូ ទៅពិនិត្យនឹងពិគ្រោះជំងឺនៅ<គ្លីនិក និងសម្ភព ឈី សម្ភ័ស>នៅផ្លូវជាតិលេខ៨ ខាងកើតវង្វង់មូលស្វាយអន្ទរ ប្រហែល២៥០ម៉ែត្រ ស្ថិតនៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។នោះ!គ្រូពេទ្យបានឱ្យសម្រាព្យាបាលចាក់ថ្នាំដាក់សេរ៉ូមបានរយៈពេល១ថ្ងៃកន្លះ ពេទ្យដឹកបញ្ជូនអ្នកជំងឺក្នុងសភាពលែងដឹងខ្លួនសាកសព ទៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។

លុះដល់ទីនោះក្រុមគ្រូពេទ្យប្រាប់មកគ្រួសារសពវិញថា៖<អ្នកជំងឺស្លាប់បាត់ហើយ> ទើបដឹកសពមកធ្វើបុណ្យតែម្ដងទៅ។

អ្នកស្រី សឿ ភាព អាយុ៤៥ឆ្នាំរស់នៅភូមិស្វាយគន់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បានអះអាងប្រាប់ ដើមរាំង នៅថ្ងៃទី០៧,០៩,២០២០ថា៖ ប្ដីរបស់គាត់ឈ្មោះ មួង ពុំ អាយុ៧២ឆ្នាំនៅផ្ទះជាមួយគ្នា!(ស្លាប់)។

អ្នកស្រីបញ្ជាក់ថា៖ នៅមុនពេលទៅព្យាបាល គឺប្ដីគាត់!គ្រាន់តែមានអាការៈក្ដៅខ្លួនចុកពោះឈឺក្រពះបន្តិចបន្ទួចប៉ុណ្ណោះ។

លុះដល់ព្រឹកថ្ងៃទី០១,០៩,២០២០ អ្នកស្រីនឹងប្ដីបានជិៈម៉ូតូឌុបគ្នាទៅពិគ្រោះនិងព្យាបាលជំងឺនៅ<គ្លីនិក និងសម្ភព ឈី សម្ភ័ស>ត្រង់ចំណុចខាងលើ ។
ពេលទៅដល់គ្រូពេទ្យបានពិនិត្យថតអេកូ រួចវិនិច្ឆ័យថា៖(ប្ដីអ្នកស្រីរលាក ក្រពះ និងរលាក ទងប្រម៉ាត់)។

ក្នុងនោះ!គ្រូពេទ្យបានឱ្យប្ដីអ្នកស្រីសម្រាកនៅគ្លីនិក ហើយបានវ៉ៃថ្នាំ<ចាក់ផង លេបផង នឹងដាក់សេរ៉ូមផង>ជាបន្តបន្ទាប់បណ្ដាលឱ្យអាការៈអ្នកជំងឺធ្វើទុក្ខធ្ងន់ទៅៗ!។
រហូតល្ងាចថ្ងៃទី០២,០៩,២០២០ ដោយឃើញអាការៈ អ្នកជំងឺធ្វើទុក្ខខ្លាំងធ្ងន់ធ្ងរលែងដឹងខ្លួន សន្លប់បាត់បង់ស្មារតី(ស្លាប់)។

ទើបក្រុមគ្រូពេទ្យសម្រេចដឹកអ្នកជំងឺចេញពីគ្លីនិក ដើម្បីគេចពីការទទួលខុសត្រូវ…!។
លុះដល់ខេត្តព្រៃវែងគ្រូពេទ្យនៅទីនោះប្រាប់ថា.ជួយមិនបានទេអ្នកជំងឺស្លាប់បាត់ហើយ ទើបក្រុមគ្រួសារដឹកសពមកធ្វើបុណ្យនៅផ្ទះតែម្ដង។

អ្នកស្រីបន្ថែមថា៖ ក្រោយពេលប្ដីអ្នកស្រីស្លាប់ខាង<គ្លីនិក និងសម្ភព ឈី សម្ភ័ស>បានប្រគល់លុយជូនអ្នកស្រីចំនួន
១,០០០,០០០រៀល(មួយលានរៀល)ដើម្បីលើកទឹកចិត្តនឹងចូលបុណ្យសព ដោយមិនយកថ្លៃព្យាបាល។

ឆ្លើយតបនឹងការលើកឡើងខាងលើ<គ្លីនិក និងសម្ភព ឈី សម្ភ័ស>បានថ្លែងប្រាប់អង្គភាពយើងថា នៅថ្ងៃទី០៧,០៩,២០២០ថា៖លោកបានព្យាបាល.តាមបច្ចេកទេសហើយ.រីឯអ្នកជំងឺស្លាប់ គឺដោយសារអួលចំណី(ប្រពន្ធបញ្ចុកបបរ)។

រីឯលោក ហួរ ដា ប្រធានការិយាល័យសុខាភិបាលប្រតិបត្តស្រុកស្វាយអន្ទរ.បានថ្លែងថា៖ រឿងនេះលោកពុំទាន់បានដឹងទេ សូមសួរទៅមន្ទីរសុខាភិបាលខេត្តទៅ។

ចំណែកលោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង មិនអាចសុំការបំភ្លឺបានទេ! ព្រោះទូរស័ព្ទលោកអោយអ្នកផ្សេងលើកជំនួសដោយថាច្រឡំលេខហើយ៕ដោយសហការី

You might like