ឯកឧត្តម​អភិបាល​ខេត្ដ​កំពង់ស្ពឺ​ អញ្ជើញ​បេីក​យុ​ទ្ធ​នា​ការ​ផ្សព្វផ្សាយ​អំ​ពីវិធានការ​ ការពារ​គ្រោះថ្នាក់​ចរា​ច​រ​ណ៍​ និងការលេីកកំពស់សមត្ថភាពមន្រ្ដី​ស្ម័​គ្រចិត្ដអោយបន្ដបេស​កកម្មប្រកបដោយភាពជោ​គ័យ​ នៃមូលដ្ឋានគ្រឹះ​នៃច្បា​ប់ចរាច​រណ៍​

​កំពង់ស្ពឺ÷ ព្រឹកថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំ ជូត​ ទោ​ស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១​២ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំងការិយាល័យន​គ​របាលចរាចរណ៍ផ្លូវ​គោក​ នៃស្នងការដ្ឋាន​ន​គ​របាលខេត្តកំពង់ស្ពឺ​ បានចូលរួមកម្មវិធីយុទ្ធ​នាការអប់រំផ្សព្វផ្សាយសុវត្តិភាពចរាចរណ៍ក្នុងឱ​កាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅ​រង្វង់មូ​លវិមានឯករាជ្យខេត្ត​ជូនដល់​យុវជន​ ​មហា​ជ​ន​ និងប្រជាពលរដ្ឋ​ ។

ពិធី​នេះមានការអញ្ជេីញចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម វ៉ី សំណាង អភិ​បា​លខេត្ដ​​ នៃគណៈអភិបាល​ខេត្តកំពង់​ស្ពឺ និងជាប្រធានគណៈ​ក​ម្មាធិការសាខាកាកបាទក្រ​ហមកម្ពុជាខេត្តកំ​ពង់ស្ពឺ ដែលមានសមាសភាពចូល​រួម លោ​ក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា ម​ន្ត្រីសាខា-អនុសាខា យុវជនកាកបាទក្រ​ហ​ម អ្នកស្ម័ត្រចិត្តកាកបាទក្រហម យុវជន ស.​ស.​យ.ក មន្ត្រីតាមមន្ទីរអង្គភាពជុំវិញខេត្ត ស​រុប ១២៥នាក់ ក្នុងឱកាសនោះ​ ឯកឧត្តម​ អភិ​បា​ល​ខេត្ដ​ បានចែកស្ទីកឃ័រ​ ចំនួន ៤មុខ សរុ​ប២.៥​០០សន្លឹក ក្នុងនោះ ÷
១.ស្ទីកឃ័រ​ ការពាក់មួកសុវត្តិភាពអោយបានត្រឹមត្រូវ
២.ស្ទីកឃ័រ​ ការផាកពិន័យអន្តរកាល
៣.ស្ទីកឃ័រ​ មូលដ្ឋានគ្រឹះនៃច្បាប់ចរាចរណ៍ផ្លូវគោក
៤.ស្ទីកឃ័រ​ អំពីចំណាំងផ្លាត
បន្ទាប់មកឯកឧត្តម​ បានថ្លែងសារគូសបញ្ជា​ក់​ថា÷ គោលបំណងក្នុងយុទ្ធនាការផ្សព្វ​ផ្សាយនេះ ដើម្បីលើកកំពស់ការយល់ដឹង និ​ងសម​ត្ថភាពជំនាញដល់អ្នកស្ម័គ្រចិត្ដ​ និងយុ​វជនកា​កបាទក្រហម លើវិធីសាស្ត្រអប់រំផ្សព្វ​ផ្សាយពីសុវត្ថិភាពចរាចរណ៌​ ក្នុងការអនុ​វត្តជាក់​ស្តែ​ងនៅតាមសាលានិងសហគមន៌ អោយកាន់​តែមានប្រសិទ្ធភាព និងធ្វើឡើងដើម្បីឲ្យសា​ធារណជនទូទៅបានយល់ដឹងពី​សុវត្ថិភាពច​រាចរណ៌ផ្កូវគោកដែលទាក់ទង​និ​ងហានិភ័យនៃការបើកបរមិនពាក់មួកសុវ​ត្ថិភាព ការ​បើ​ក​បរស្ថិតក្រោមឥទ្ធិពលនៃគ្រឿ​ងស្រ​វឹង ដែល​បង្កឱ្យមានអ្នករងរបួសគ្រោះ​ថ្នាក់​ រហូតស្លាប់ និងពិការភាព ។

គ្រោះថ្នាក់ចរាចរណ៌មិនអាចបញ្ឍប់ទៅបាន​គឺមកពីមិនមានកិច្ចសហការចូលរួមពីគ្រប់ភា​គីពាក់ព័ន្ធ​ ពិសេស​តែម្ដង​គឺអ្នកប្រេីប្រាស់ផ្លូវ អ្នកបេីកបរគ្រប់ប្រភេទ​តែងតែ​មានការឆ្វេ​ស​ប្រហែស​មិនគោរពសិទ្ធជាអាទិភាព​ មិនយោ​គ​យល់​ ​មិនគោរព​ផ្លាកសញ្ញា​ ភ្លេីង​ស​ញ្ញា​ លេី​សល្បឿនកំណត់​ និងបេីកបរដោ​យសារតែស្រវឹង៕

You might like