មន្ត្រីយោធាម្នាក់ ដកកាំភ្លើងខ្លីបាញ់សម្លាប់ពលរដ្ឋ បណ្ដាលឱ្យស្លាប់ទាំងកណ្ដាលហ្វូងមនុស្ស នៅស្រុកក្រគរ

(ពោធិ៍សាត់)៖ ពលរដ្ឋម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅកណ្ដាលផ្លូវ បន្ទាប់ពីត្រូវមន្ត្រីយោធាម្នាក់ដកកាំភ្លើងបាញ់សម្លាប់ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើង នៅម្ដុំអូរជ័រ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៨០៩.២០២០។ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ឈ្មោះ ទូច ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ចំណែកដៃដល់ត្រូវបានគេស្គាល់ឈ្មោះផល ជាមន្រ្តីយោធា។

សេចក្ដីរាយការណ៍បានឱ្យ ដឹងថា៖ នៅមុនពេលកើតហេតុមិនដឹងថា៖មានរឿងអ្វីនោះទេ? ស្រាប់តែមន្ត្រីយោធាឈ្មោះ ផល ដកកាំភ្លើងខ្លីមកបាញ់សំដៅជនរងគ្រោះ ។
បណ្ដាលឱ្យត្រូវគ្រាប់ស្លាប់ភ្លាមៗ ក្រោយបាញ់សម្លាប់គេហើយ ជនដៃដល់បានទៅ សំងំក្នុងផ្ទះប្រជាជន ។
ខណៈកម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋកំពុងឃ្លាំមើល ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ជនដៃដល់យកទៅផ្ដន្ទាទោសតាមច្បាប់៕(ព័ត៌មានបឋម)

You might like