រដ្ឋមន្ត្រីក្រសួងព័ត៌មានព្រមានបណ្ដេញលោក ព្រំ សាន ចេញពីក្របខ័ណ្ឌក្រសួង!

(ភ្នំពេញ)៖ នៅព្រឹកទី២៣ខែកញ្ញាឆ្នាំ.២០២០នេះលោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានpost ព្រមានជាសាធារណៈថា៖<សូមនិយាយជាសាធារណៈ ព្រោះច្រើនដងពេកនាំអោយខូចឈ្មោះក្រសួង ។ បើលោក ព្រំសាន នៅតែបង្ហោះរបៀបនេះទៀត ក្រសួងសូមបណ្តេញលោកចេញពីការងារហើយ>។

ការព្រមានជាសាធារណៈបែបនេះ បន្ទាប់ពីលោក ព្រំ សាន ដែលមានតួនាទីជាទីប្រឹក្សាក្រសួងព័ត៌មាន តែងតែpostនូវរឿងរ៉ាវជាច្រើនពាក់ព័ន្ធសង្គម.ទាំងខ្លួនជាមន្ត្រីជាន់ខ្ពស់នៅក្រសួង!។
ដូចជារឿងឈ្លោះប្រកែកគ្នា ឡាយហ្វេសប៊ុក ការសន្និដ្ឋាន រឿងទំនាស់ដីធ្លី រួមនឹងរឿងផ្សេងៗជាច្រើនទៀត។
ហើយថ្មីៗនេះលោក ព្រំ សាន បានpost រឿងសង្សាវ៉ៃគ្នា ដោយខាងសរសេរថា៖ស្រីសំបូរប្រុសស្នេហ៍ជាដើម។ល។។
នេះអាចមកពីថ្នាក់ដឹកនាំក្រសួងមើលឃើញ ពីសកម្មភាពដែលលោក ព្រំ សាន ធ្វើលើសតួនាទី(ដូចខ្លួនជាអ្នកសារព័ត៌មាន)។
ពោលគឺ!(មន្ត្រីព័ត៌មានមិនមែនជាអ្នកកាសែតនោះទេ ហើយអ្នកកាសែតក៍មិនមែនជាមន្ត្រីព័ត៌មានដែរ)៕ដោយសហការី

You might like