ហ៊ានមែន៖រថយន្តក្រុង២៥កៅអី ចោរលួចបើករត់ ទាំងថ្ងៃ ផ្អើលស្រុកខ្សាច់កណ្ដាល នឹងស្រុកពារាំង!

(កណ្ដាល)៖ ម្ចាស់បើករថយន្តមកចតហូបកាហ្វេមួយភ្លេត ដោយមិនបានដកសោចេញ ។

ស្រាប់តែចោរឡើងបើករថយន្ត រត់ពីស្រុកខ្សាច់កណ្ដាល ដល់ស្រុកពារាំង ទើបឃាត់បានវិញ។

ហេតុការណ៍នេះបានកើតឡើង នៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៥.០៩.២០២០។

នគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យ«ដើមរាំង»ដឹងថា៖ ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ព្រំ សុខយឿន ភេទប្រុសអាយុ៥៨ឆ្នាំ ជនជាតិខ្មែរមុខរបរបើករថយន្ត មានទីលំនៅផ្ទះលេខ1E0 E1 ផ្លូវលំភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យឈ្មោះ បុិ ពេញ ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រកដ មានទីលំនៅភូមិអណ្តូងត្រំ ឃុំចំណាលើ ស្រុកស្ទោងខេត្តកំពង់ធំ(ឃាត់ខ្លួន)។

រថយន្តដែលលួច!ម៉ាកTOYOTA COASTER ពណ៌សប្រភេទទេសចរណ៍ ២៥កៅអីពាក់ស្លាកលេខភ្នំពេញ3.F-2898(រកឃើញវិញ)។

ប្រភពដដែលបន្តថា៖ នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៤.០៩.២០២០ ជនរងគ្រោះ បានបើករថយន្តខ្លួនខាងលើ។
មកលេងស្រុកកំណើតនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ សម្រាក១យប់! លុះដល់ព្រឹកថ្ងៃទី២៥.០៩.២០២០វេលាម៉ោង៨ៈ០០ នាទី។

ជនរងគ្រោះបានបើករថយន្តមកចត នៅចិញ្ចើមផ្លូវជាតិលេខ៨ មុខផ្ទះឈ្មោះ ហេង ថន ដោយមិនបានដកកូនសោចេញពីរថយន្តទេ រួចជនរងគ្រោះបានចូលទៅអង្គុយហូបកាហ្វេ នៅក្នុងផ្ទះរបស់ឈ្មោះ«ហេង ថន»។

ដល់វេលាម៉ោង៨ៈ១៥នាទី ជនសង្ស័យ បានដើរ មកលួចរថយន្តរបស់ជនរងគ្រោះ បើកតាមផ្លូវជាតិលេខ៨ឆ្ពោះទៅទិសខាងកើត ។
បានបន្តិចជនរងគ្រោះដឹងថា៖ បាត់រថយន្តក៏ពឹងអ្នកហូបកាហ្វេ ជាមួយឲ្យបើករថយន្តដេញតាម ។
ពេលមកដល់ភូមិកំពង់ពពិលឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ។
ទើបតាមទាន់ហើយចាប់ឃាត់ជនសង្ស័យនិងរថយន្តរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ពពិល។

ក្រោយឃាត់បានហើយសមត្ថកិច្ចស្រុកពារាំង បានប្រគល់ជនសង្ស័យរួមនឹងវត្ថុតាង រថយន្តឱ្យស្រុកខ្សាច់កណ្ដាល ដើម្បីបន្តតាមនីតិវិធី៕ដោយ៖យន ភារុណ

You might like