រន្ធត់៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងទាំងយប់ បណ្តាលខ្ទេចរថយន្ត កៀបស្លាប់ម្នាក់ ប្រើរយៈពេល៩ម៉ោង ទើបយកសពចេញបាន ខណៈម្ខាងទៀតរងរបួសធ្ងន់!

(កណ្តាល)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បណ្តាលអោយតៃកុងកៀបស្លាប់ក្នុងរថយន្តនិងម្នាក់ទៀតរងរបួសធ្ងន់ ហើយរយៈពេលជាង៩ម៉ោងទើប គាស់យកសព ចេញពីរថយន្តបាន ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១៖៣៥នាទី យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ភូមិព្រែកប៉ុល ឃុំបន្ទាយដែ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច អះអាងថា៖ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខតាកែវ 3A-0021 ។
បើកបរដោយ ឈ្មោះ ថោង សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែររស់នៅភូមិវិមានទ្រុង សង្កាត់សែនសុខ រាជធានីភ្នំពេញ គៀបក្នុងរថយន្ត ស្លាប់នៅកន្លែងកើតហេតុ រថយន្តនេះ បើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ។

ពេលបើកមកដល់កន្លែងកើតហេតុ បានរេចង្កូតមកឆ្វេងដៃមកបុក រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3308 ។
បើកបរដោយឈ្មោះ គយ សុភាព ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ រងរបួសធ្ងន់ ដែលមានទិសដៅភ្នំពេញទៅអ្នកលឿង ។

គ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ច អះអាងថា បណ្តាលមកពីអ្នកបើកបរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខតាកែវ 3A-0021 ធ្វេសប្រហែស គ្មានការប្រុងប្រយ័ត្ន មិនបានពិនិត្យមើលស្ថានភាពផ្លូវខាងមុខសោះ ៕ដោយ៖សហការី

You might like