លោក ប៉ូ ប្រធានគ្រប់គ្រង ច្រករបៀងតំបន់៥ (ព្រៃចាន់)ក្ដៅស្លឹកត្រជៀកពេលដែលមានផ្ដិតយករូបភាពកំពុង់ប្រព្រឹត្តអំពើរពុករលួយ ដោយអាងខ្នង សាច់ឈាមខ្លួន ជា ឧត្ដមសេនីយ៍ត្រី ផ្កាយ១ ហ៊ាន បើកដំណើរ ការច្រករបៀង ឱ្យពលករ ចំណាកស្រុក ឈើ សត្វទា មាន់ ជ្រូក ម៉ូតូគេចពន្ធ និងទំនិញ រាប់រយមុខ គេចពន្ធ ចេញ-ចូលយ៉ាងរលូន ធ្វើឱ្យបាត់បង់ចំណូលជាតិ យ៉ាងច្រើនមហាសាល !

ខេត្តបន្ទាយមានជ័យ ៖ ប្រធាន គ្រប់គ្រង ច្រករបៀងតំបន់៥ (ព្រៃចាន់) លោក ប៉ូ ដែលមាន ខ្នងបង្អែក សាច់ឈាម ជា ឧត្ដមសេនីយ៍ត្រី ផ្កាយ១ កំពង់សប្បាយ ចិត្ត កើបលុយតាម របៀបពុករលួយ ដោយ បើកដំណើរការ ឱ្យពលករចំណាកស្រុក ឈើ សត្វទា មាន់ ជ្រូក ម៉ូតូគេចពន្ធ និងទំនេញ កេះរាប់រយមុខ គេចពន្ធ ចេញ-ចូលយ៉ាងរលូន ធ្វើឱ្យបាត់បង់ចំណូលជាតិ យ៉ាងច្រើនមហាសាល ។

ជាក់ស្តែង នៅរសៀល ថ្ងៃព្រហស្បតិ៍ ៧ កើត ខែអស្សុជ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះមានសេចក្តីរាយការណ៍ថា រថយន្តធុនធំដឹកឈើ រថយន្តដឹកជ្រូក មាន់ ទា និងភេសជ្ជៈ ម៉ូតូគេចពន្ធ រួមនឹងទំនិញគេចពន្ធជាច្រើនគ្រឿង បានធ្វើសកម្មភាពចេញ-ចូលតាមច្រករបៀងតំបន់៥ (ព្រៃចាន់) ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមការគ្រប់គ្រង របស់ លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ ចំណុះឱ្យយោធភូមិភាគទី៥ នៃកងយោពលខេមរភូមិន្ទកម្ពុជា ។

ដែលសកម្មភាព នេះ ត្រូវបាន គេមើលឃើញថា ហាក់ដូចជា កំពុងតែផ្គើន នឹងបទបញ្ជាគណៈបញ្ជាការ ឯកភាពខេត្ត ដែលមានឯកឧត្តម អ៊ំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ជាប្រធាន ពិសេសគឺប្រឆាំងទៅនឹងបទបញ្ជារបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណៈកម្មការនេះ។

សូមរម្លឹកផងដែរថា ក្រោយពីកិច្ចប្រជុំបន្ទាន់ របស់គណៈបញ្ជាការឯកភាពខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) នៅតាមក្រុង-ស្រុក ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានសង្កត់ធ្ងន់ថា “គ្រប់ច្រករបៀងទាំងអស់ (ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ) ត្រូវតែបិទទាំងអស់”។

សូមបញ្ជាក់ផងដែរថា លោក ប៉ូ ប្រធានគ្រប់គ្រងច្រករបៀងតំបន់៥ (ព្រៃចាន់) ឱ្យតែមានអ្នកកាសែត ចូលទៅផ្ដិតយករូបភាព បទល្មើស ក្នុងភូមិសាស្ត្របស់ខ្លួន នោះ បើហ៊ានតែ ភ្លាត់ ស្នៀត តែបន្តិច និងត្រូវលោកប៉ូ ធ្វើស៊ីហើយ ដើម្បីបំបាក់ស្មាតី អ្នកកាសែត ទាំងនោះ ដែលហ៊ានចូលទៅ ផ្ដិតយករូបភាព បទល្មើស មកបើកកកាយ រឿងអាស្រូវរបស់ គេ ។ សកម្មភាពដែលលោក ប៉ូ ប្រើ ដើម្បី បំបាក់ស្មារតីអ្នកកាសែតនោះមានដូចជា

១ • បាញ់កាំភ្លើងខ្យល់ ដើម្បីបំភ័យ ។

២ • ប្រើក្មេងទំនើង ប្រដាប់ដោយ . ដំបង . ដែកបំពុងទីប . កូនសោម៉ាឡេត មកក្បែររថយន្តអ្នកកាសែត ។

៣ • ចោតថា មកថត ក្បែ ព្រំដែន ជាភូមិសាស្រ្ត ទាហ៊ានគ្រប់គ្រង់ ជាអំពើរខុសច្បាប់ ។

៤• ចោតថា ជិះរថយន្ត ដេញថត រថយន្ត កៀរក្មេង ជាដើម ។

ដោយសាទង្វើល ក្អេងក្អាង អាងខ្សែ ផ្គើនជាមួយថ្នាក់ដឹកនាំ ដែលមាន ឯកឧត្តម អ៊ំ រាត្រី ជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ • សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ • ជាពិសេស គឺប្រឆាំងទៅនឹងបទបញ្ជារបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណៈកម្មការ នេះផងដែរ ។

សូមរម្លឹកថា បន្ទាប់ពី ជំងឺកូវីដ១៩ រីករាលដាល នៅក្នុងប្រទេសកម្ពុជា និងជាសកល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិត ១ ស្ដីពីការទប់ស្កាត់ កុំឱ្យមានការ ឆ្លងដែន ដោយខុសច្បាប់ ចេញ ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ៖

#យោងអនុក្រឹត្យលេខ១៥៦អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យលេខ ៦៤ អនក្រ.បក ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០១ ស្ដីពីការកំណត់និងការគ្រប់គ្រងទីស្នាក់តាត្រួតពិនិត្យច្រកទ្វារអន្តរជាតិច្រកទ្វារព្រំដែន អន្តរជាតិច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារព្រំដែននិងច្រកទ្វារកំពង់ផែសមុទ្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា
ដោយអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ។ ប៉ុន្តែ លិខិតណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា និងបទបញ្ជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ត្រូវបានសាបដូចទឹកមាត់ ពុំមានឥទ្ធិពល ចំពោះ មន្ត្រីជំនាញ ពាក់ព័ន្ធ តាមខ្សែបន្ទាត់ ព្រំដែន ជាពិសេគឺលោកប៉ូ ប្រធានគ្រប់គ្រងច្រករបៀងតំបន់៥ (ព្រៃចាន់) នេះតែម្ដង ។

ទាក់ទងនឹងបញ្ហាខាងលើនេះ អង្គភាពយើង មិនអាចទាក់ទងសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ ចំណុះឱ្យយោធភូមិភាគទី៥ នៃកងយោពលខេមរភូមិន្ទកម្ពុជា នោះទេនៅរសៀលថ្ងៃនេះ៕ ដោយ: សហការី

You might like