(ក្រចេះ)៖ ជនសង្ស័យឈ្មោះផាត់ ពិទូ ជាបុគ្គលិកមណ្ឌលសុខភាពស្រុកសំបូរ និងមានបើកអាជីវកម្មព្យាបាលឯកជន នៅនិងផ្ទះក្នុងស្រុកសំបូរ ត្រូវរងការប្តឹងចោទពីឪពុកម្តាយ ទារកអាយុ៣ខែម្នាក់ ថាមិនទទួលខុសត្រូវលើការព្យាបាល បណ្តាលឲ្យទារកស្លាប់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០។
អធិការដ្ឋាននគរបាលស្រុកសំបូរ លោក វរសេនីយ៍ ឯក ប៊ុន ឈឿន បញ្ជាក់ថា៖ ជនសង្ស័យជាគ្រូពេទ្យត្រូវបាននគរបាលស្រុក ឃាត់ខ្លួនភ្លាមៗទៅតាមបញ្ជា ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាប់ពីនគរបាលទទួលបានបណ្តឹងពីឪពុកម្តាយរបស់ទារករងគ្រោះ។
កម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរ បានសម្រេចបញ្ជូនខ្លួនលោកគ្រូពេទ្យម្នាក់ពាក់ព័ន្ឋនិងអំពើមនុស្សឃាតដោយអចេតនា មកកាន់ស្នងការដ្ឋាននគរបាលខេត្តក្រចេះដើម្បីបន្តនីតិវិធីផ្លូវច្បាប់៕