(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានឆ្មក់បង្ក្រាបជនសង្ស័យជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនចំនួន០៣នាក់ ដកហូតថ្នាំញៀន១៥កញ្ចប់តូច។
ហេតុការណ៍ចុះឆ្មក់បង្ក្រាបនេះបានធ្វើឡើង កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី២៨.០៩.២០២០ នៅចំណុចមន្ទីរពេទ្យប៉ាស្ទើ ផ្លូវលំភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា៖ជនសង្ស័យទាំង០៣នាក់ ដែលត្រូវបានឃាត់ខ្លួននោះទី១ឈ្មោះ ហេង គឹមដាណែត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជាអ្នកជួញដូរ។
ទី២ ឈ្មោះ ឡំ ប៊ុនឈឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកប្រេីប្រាស់គ្រឿងញៀន។
ទី៣ ឈ្មោះ ហេង ឆៃដែន ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ ជាអ្នកប្រេីប្រាស់គ្រឿងញៀន។
ជនសង្ស័យទាំង០៣នាក់ ស្នាក់នៅក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
វត្ថុតាងសមត្ថកិច្ចដកហូតរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន១៥កញ្ចប់តូច ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២ ដបភ្ជាប់ជាមួយទុយោសម្រាប់ជក់គ្រឿងញៀនចំនួន២ ទូរស័ព្ទម៉ាកNokia1280 ចំនួន១គ្រឿង ដែកកេះចំនួន២ដើម។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើមសាកសួរបន្តនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖សហការី