ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានឲ្យដឹងថា បច្ចុប្បន្ននេះអ្នកជំនាញដោះមីនកម្ពុជាអាចមានសមត្ថភាពបោសសំអាតមីនក្រោមទឹកបាន ។
លោកបានចែករំលែកតាមបណ្តាញសង្គមនៅថ្ងៃទី២៨ខែកញ្ញានេះថា អង្គភាពស៊ីម៉ាក់បានបណ្តុះបណ្តាលកសាងសមត្ថភាពក្រុមជំនាញពិសេសមុជទឹក បោសសំអាតគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមក្រោមទឹក ដោយទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍Golden West ។ លោកបានបន្តថា ជិត២០ឆ្នាំនេះ ក្រុមជំនាញពិសេសមុជទឹកបោសសំអាតគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម មានសមត្ថភាពនិងសំភារះបំពាក់សមស្រប សំរាប់តំរូវការរបស់ជាតិនិងប្រជាជនកម្ពុជា។
លោកបានបន្តថា ក្រុមនេះធ្លាប់មានបទពិសោធន៍មិនត្រឹមតែបំពេញភារកិច្ចនៅទឹកដីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមបោសសំអាតគ្រាប់សំណល់ជាតិផ្ទុះក្រោមទឹកនៅបរទេស ដូចជានៅដែនកោះនៅសហរដ្ឋអាម៉េរិក នៅជប៉ុន និងនៅថៃជាដើម៕