ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជាមុខសញ្ញាចោរឆក់ប្លន់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញដកហូតបានអាវុធខ្លីមួយដើម,,

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ជាមុខសញ្ញាឆក់សកម្មក្នុងរាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌករិតស្រាលសហការជាមួយអាជ្ញាធរមូលដ្ឋានឃាត់ខ្លួននិងធ្វើការបង្ហាញមុខជាសាធារណ: នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០រួចបន្តកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់តាមនីតិវិធី។

យោងតាមរបាយនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ មានរួម ទី១-ឈ្មោះ ជិន រស្មី ហៅម៉ី ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរ លក់ដូរ និងស្នាក់នៅផ្ទះលេខ១០អេស ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី២-ឈ្មោះ ឆែម ស័ក្កសុខគា ហៅ សាក់ ភេទ ប្រុស អាយុ២២ ឆ្នាំមុខរបរ លក់ដូរ និងស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី៣-ឈ្មោះ សេន ណាខិន ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរ ដឹកអីវ៉ាន់ និងស្នាក់នៅផ្ទះលេខអា១៦ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី៤-ឈ្មោះ លាង រតនា ហៅ តូច ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរ លក់ដូរ និងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៩៩ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីនគរបាលជំនាញបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៥ និង៣០ នាទី មានករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សាដោយមានអាវុធខ្លីម៉ាកកា៥៩ ឆក់ទូរស័ព្ទដៃម៉ាកVIVO និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខ ផ្ទះលេខ៦៤អឺ០ ផ្លូវលេខ១២៨កែងផ្លូវ លេខ៩៣ ភូមិ៤ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៣ នាក់ជិះម៉ូតូចំនួន ០៣ គ្រឿង ក្នុងពេលធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃ ពីជនរងគ្រោះបានសម្រេចហើយ ម្ចាស់ម៉ូតូកង់បីដែលដឹកជនរងគ្រោះ បានកាច់ចង្កូតម៉ូតូកង់បីកៀរម៉ូតូរបស់ជនសង្ស័យបណ្តាលឲ្យដួលម៉ូតូ រួចជនសង្ស័យរត់ចោលម៉ូតូរបស់វាទៅ ឡើងជិះម៉ូតូជាមួយបក្ខពួក ដែលបានដកអាវុធខ្លីមួយដើមម៉ាកកា៥៩ កាន់នៅដៃ ជាស្រេចនាំគ្នាជិះគេចខ្លួនបាត់អស់ ។
សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅវេលាម៉ោង ១៥ និង ៣០ នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង ជំនាញរបស់ការិយាល័យជំនាញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៤នាក់នៅចំណុចបន្ទប់លេខ ៩៩៩ ផ្ទះសំណាក់កាកា ផ្លូវវត្តទួល

You might like