ពលរដ្ឋចាប់បានជនសង្ស័យម្នាក់ ខណៈបម្រុងលួចម៉ូតូស្របពេលម្ចាស់ភ្លេចសោរនៅនិងម៉ូតូ!

(ភ្នំពេញ)៖ មានករណីលួចម៉ូតូទាំងកណ្ដាលថ្ងៃត្រង់ ស្របពេលដែលម្ចាស់ម៉ូតូមិនបានដកសោរមួយពព្រិចភ្នែកសោះ តែសំណាងល្អត្រូវបានពលរដ្ឋសហការណ៍គ្នាចាប់បានវិញ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលា
ម៉ោង 10:30 នាទីថ្ងៃទី29 ខែ 09 ឆ្នាំ 2020 ស្ថិតនៅមុខផ្ទះលេខ 15 ផ្លូវ 614 ក្រុម 66 ភូមិ 14 សង្កាត់បឹងកក់2 រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ពៅ សារ៉ត ភេទប្រុសអាយុ 40 ឆ្នាំសញ្ជាតិខ្មែរទីលំនៅបច្ចុប្បន្ន រស់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ។

ជនសង្ស័យឈ្មោះ នួន តារា ភេទប្រុស អាយុ 38 ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ 92 ផ្លូវរថភ្លើង សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បានធ្វើសកម្មភាពលួចម៉ូតូនៅមុខផ្ទះលេខ 15 ផ្លូវ 614 ក្រុម 66 ភូមិ 14 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោកកាលពីពេលវេលាកើតហេតុខាងលើ។
ប្រជាពលរដ្ឋចាប់បានជនសង្ស័យរួចក៏ បានប្រគល់ឲ្យទៅសមត្ថកិច្ចចាត់ការទៅ តាមផ្លូវច្បាប់ ម៉ូតូដែលចោរលួចម៉ាកហុងដា C125 ពណ៌ខ្មៅស៊េរីឆ្នាំ 2020 លេខតួលេខម៉ាស៊ីន 74 1191 ស្លាកលេខ(ភ្នំពេញ)1IG 8136។

បន្ទាប់មកសមត្ថកិច្ចក៏បានប្រគល់ ម៉ូតូទៅឲ្យម្ចាស់ម៉ូតូវិញ រីឯជនសង្ស័យបានយកទៅបន្តអនុវត្តន៍តាមនិតិវិធី៕

You might like