(ភ្នំពេញ)៖ ឃាត.ករជាជនជាតិចិនម្នាក់ដែលជាអ្នកបើករថយន្ត ហើយបានសម្លាប់ថៅកែរបស់ខ្លួនដោយសារខឹងរឿងជេរប្រមាថនោះ។
ត្រូវលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការ កាលពីរសៀលថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២០ ពីបទ៖«ឃាតកម្មគិតទុកជាមុន»។
រួចបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី រហូតឈានដល់ឃុំខ្លួនតែម្តង។
តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌឃើញថា(បុរសជនជាតិចិនរូបនេះត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត) បើសិនជាតុលាការរកឃើញថា៖មានពិរុទ្ធភាពដូចការចោទប្រកាន់មែននោះ..?។
ជនត្រូវចោទឈ្មោះ WU HONG (អ៊ូ ហុង) ភេទប្រុស អាយុ៤៨ឆ្នាំបានត្រូវលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ។
ដឹកនាំកម្លាំងសហការ ជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងខណ្ឌសែនសុខ ឃាត់ខ្លួន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នៅទឹកដីខណ្ឌសែនសុខរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០ មានករណីឃាតកម្ម យកសាកសពច្រកក្នុងវ៉ាលីស្បោងពណ៌ខ្មៅ ។
ដឹកដោយរថយន្តហាយឡែនឌឺ យកទៅទម្លាក់ចោលនៅមាត់ជ្រោះរ៉ោងរ៉ាង ជាប់ខាងជើងផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉េត្រលេខ ១០៤-១០៥ ខាងលិចលោកយាយម៉ៅ ស្ថិតក្នុងភូមិទី៦ ឃុំត្រែគ្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចបើកប្រតិបត្តការបំបែកសំណុំរឿងនេះបាន ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ.ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ.ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា រាជធានីភ្នំពេញ និងលោកស្រីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ។
ទើបឈានដល់កំណត់អត្តសញ្ញាណសព មានឈ្មោះ ZHANN BING (ចាង ពីង) ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន ជានាយកក្រុមហ៊ុន បេឡាងមេឌីខល ខេមបូឌាអិនវេសម៉ិនឯ.ក(លក់សម្ភារបរិក្ខារពេទ្យ) កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ។
ហើយសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យជនជាតិចិនរូបនេះបាន ហើយរូបគេក៍បានសារភាពថា៖ ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះតែម្នាក់ឯង ដោយសារខឹងជនរងគ្រោះជេរប្រមាថ និងដើម្បីយកលុយទ្រព្យសម្បត្តិ៕ដោយ៖សហការី