ទីបំផុតឃាតករដែលចាក់សម្លាប់សន្តិសុខម្នាក់ស្លាប់ផ្អើលទាំងព្រឹកត្រូវបានចាប់ខ្លួនហើយ!

ព្រះសីហនុ៖ ជនសង្សយ័ម្នាក់ដែលប្រើកាំបិតចុងស្រួច ចាក់ជនរងគ្រោះម្នាក់បណ្តាលឲ្យស្លាប់ កាលយប់ថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២០ នៅខាងក្រោយសណ្ឋាគារខ្សាច់ស ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុនោះ ត្រូវបាននគរបាលចាប់ខ្លួនហើយ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ក្រោយបានឃើញ និងចុះពិនិត្យមើលកន្លែងកើតហេតុ សមត្ថកិច្ចទំនាញ បានបើកការស៊ើបអង្កេត។

រហូតចាប់ខ្លួនបានជនសង្ស័យម្នាក់ ដែលជាឃាតករ មានឈ្មោះ ហ៊ាប រតនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខកាស៊ីណូប្លាទីនអន្តរជាតិ នៅក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី៣០.០៩.២០២០នេះ។

ជននេះបានយកកាំបិតចុងស្រួចចាក់ទៅលើ ជនរងគ្រោះឈ្មោះ អេល ហាម៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរដូចគ្នា ត្រូវចំដើមទ្រូងខាងឆ្វេង បណ្តាលឲ្យរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។

សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ បើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ អំពើហិង្សាដែលបង្ករហូតដល់ក្លាយជាឃាតកម្មបែបនេះ គឺកើតឡើងដោយសារ មានទំនាស់នឹងគ្នាយ៉ាងខ្លាំងនៅកន្លែងយាមកាម។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕សហការី

You might like