ម្ដាយរវល់ដើរច្រៀងតាមវង់តន្ត្រីសម័យ! ឪពុកចុងឆ្លៀតឱកាស.ចាប់រំលោភកូនស្រីអាយុ១១ឆ្នាំ បានសម្រេចជាបន្តបន្ទាប់ រយៈពេលជិត១ឆ្នាំហើយ!

(ស្វាយរៀង)៖ បុរសជាឪពុកចុងម្នាក់បានចាប់បង្ខំរំលោភកូនស្រីអាយុ១១ឆ្នាំ បានសម្រេចចំនួន៨ដង ទើបបែកធ្លាយសមត្ថកិច្ចឃាត់ខ្លួន។

ករណីនេះបានកើតឡើង នៅចំណុចភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី២៨កញ្ញា២០២០។

សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា ជនសង្ស័យឈ្មោះ សាញ់ រតនា ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរអ្នកលេងភ្លេងការ រស់នៅភូមិកើតហេតុខាងលើ។
ចំណែកជនរងគ្រោះឈ្មោះ ច.ប ព.រ.ស.ភេទស្រីអាយុ១១ឆ្នាំមុខរបរសិស្សរស់នៅជាមួយគ្នា។

សមត្ថកិច្ចបញ្ជាក់ថា៖ តាមចម្លើយសារភាពរបស់ជនសង្ស័យពិតជាបានបង្ខំកូនស្រីចុងរួមភេទពិតប្រាកដមែន ដោយបានសម្រេចចំនួនពី៧ទៅ៨ដង តាំងពីខែមករា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៩កញ្ញា២០២០នេះ។

បើតាមសមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យតែងតែចាប់កូនស្រីរំលោភ នៅពេលដែលប្រពន្ធមិននៅផ្ទះ ។
ដោយស្រ្តីជាម្តាយក៏ជាអ្នកចំរៀងភ្លេងការ នេះជាឱកាសប្តីតែងតែរកលេស ទៅនេះទៅនោះនិងត្រឡប់ទៅផ្ទះមុនប្រពន្ធ ។

ពេលមកដល់ផ្ទះក៏ចាប់បង្ខំកូនស្រីរួមភេទ ហើយគម្រាមកូនស្រីមិនឲ្យប្រាប់ម្តាយឡើយ បើប្រាប់និងវាយធ្វើបាបទើបនាងមិនហ៊ានប្រាប់ម្តាយ..!។

អ្នកស្រុកបាននិយាយថា៖ ជនសង្ស័យនេះមានប្រពន្ធច្រើននាក់មកហើយ បានលែងលះគ្នាទើបមកយក ស្ដ្រីចុងក្រោយនេះជាម្តាយកុមារីរងគ្រោះ ហើយក៏ចាប់រំលោភកូនស្រីចុងបែបនេះទៅ។

នៅព្រឹកថ្ងៃទី៣០កញ្ញា
២០២០នេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគបាលស្រុកស្វាយទាបដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចាត់ការបន្តតាមនីតិវិធី៕

You might like