នគរបាលក្រុងព្រះសីហនុ បង្ក្រាបភោជនីយដ្ឋានមួយកន្លែងក្នុងក្រុងឃាត់ខ្លួនជនជាតិចិននឹងខ្មែរ៩នាក់ រឹបអូសគ្រឿងញៀន១២គីឡូ នឹងអាវុធ៣ដើម,,

(ព្រះសីហនុ)៖ ជនសង្សយ័ទាំង៩នាក់ រួមជាមួយគ្រឿងញៀនជាង១២គីឡូក្រាម និងអាវុធ៣ដើម (អាវុធវែងមួយដើម និងអាវុធខ្លី២ដើម) ព្រមទាំងវត្ថុតាងមួយចំនួនទៀត ដែលបង្ក្រាបបាននៅភោជនីយដ្ឋានមួយក្នុងក្រុងព្រះសីហនុ (បង្កប់ខារ៉ាអូខេ និងបម្រេីសេវាផ្លូវភេទ) ត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ។

ជនជាតិចិនផ្សេងទៀត ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដែលឃាត់ខ្លួនក្នុងភោជនីយដ្ឋាននោះ ជំនាញកំពុងសុំគោលការណ៍ពីថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដើម្បីបណ្ដេញចេញពីកម្ពុជា។

គួរជម្រាបថា កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្រោមការបញ្ជារបស់អភិបាលខេត្ត និងមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការចុះឆែកឆេរ នៅទីតាំងភោជនីយដ្ឋានមួយកន្លែងឈ្មោះ «ស៊ីនខាយសៀនមិន» កម្មសិទ្ធិរបស់ឈ្មោះ BAO FANGZE ជនជាតិចិន ស្ថិតក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០៕

You might like