ល្បីយូហេីយរឿងជំរឹតទាលុយពេលនេះអាជីវករដាក់ឡានបិទផ្លូវជាតិដោយអះអាងថា«ជញ្ជីងប្រាសាទ»ជំរិតយកលុយ១.០០០.០០០៛សម្រាប់រថយន្ត១គ្រឿង!

(កំពង់ធំ)៖ ក្រុមអាជីវករអ្នករកស៊ីដឹកជញ្ជូនបានអះអាងថា៖ មន្ត្រីជញ្ជីងផ្លូវជាតិលេខ៦ចំណុច«ប្រាសាទ» ស្ថិតនៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
បានជញ្ជក់ឈាម!អាជីវករ ដោយគាបយកលុយច្រើនលើសលុប ពោលគឺរថយន្ត១គ្រឿងជាង១លានរៀលឯណោះ!។
រហូតពួកគេទ្រាំលែងបាន ដាក់រថយន្តបិទផ្លូវជាតិលេខ៦ ចំណុចមុខជញ្ជីង«ប្រាសាទ» ស្ថិតនៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០២.១០.២០២០ បណ្ដាលឱ្យស្ទះចរាចរណ៍ជិត២ម៉ោង។
ករណីនេះ«កូនខ្មែរម្ចាស់ប្រទេស់​»ពុំអាចសុំការបំភ្លឺពីមន្ត្រីដែលរងការចោទប្រកាន់បានទេ!។

យោងតាមគណនី(ហ្វេសប៊ុក)ជាច្រើនបានស៊ែរបន្តគ្នា! ដោយនិយាយរិៈគន់តិៈដៀល មន្ត្រីជញ្ជីងនៅចំណុចខាងលើខ្លាំងៗ កាលពីថ្ងៃទី០២.១០.២០២០។

ដោយថា៖មន្ត្រីជញ្ជីងនៅទីនោះ មានចេតនាធ្វើភ្នែកជញ្ជីងឱ្យស្រាល ដើម្បីគាបយកលុយពីអាជីវករអ្នកដឹកជញ្ជូន។

អាជីវករបន្ថែមថា៖មុនៗរថយន្តខ្លួនចូលថ្លឹងនៅជញ្ជីង«ប្រសាទ» ១គ្រឿងឃើញដល់ទៅ៤៨តោន លុះដឹកស្រូវនោះដល់វៀតណាម គេថ្លឹងជាក់ស្ដែងឃើញតែ៤៤តោនទេ។
អញ្ចឹងមានន័យថាជញ្ជីង«ប្រាសាទ» ធ្វើឱ្យលើសទម្ងន់ដើម្បីកំណត់ទារលុយឆៅៗ? ។

ក្រុមអ្នកដឹកជញ្ជូនអះអាងទៀតថា៖នៅពេលមន្ត្រីជញ្ជីង«ប្រាសាទ» ឃុំប្រាសាទ ស្រុកសន្ទុក ឃាត់រថយន្តខ្លួនម្ដងៗ គឺពួកខ្លួនភ័យស្លន់ស្លោរអស់ហើយ។

ព្រោះពេលចូលទៅជួបមេនៅ(អូហ្វីស)ជញ្ជីង«ប្រាសាទ»គឺដឹងតែមន្ត្រីជញ្ជីងជំរិតយកលុយ១.០០០.០០០រៀល ជាកំហិត សម្រាប់រថយន្ត១គ្រឿង។
<ពលរដ្ឋលើកឡើងជាចម្ងល់ថា៖ តើសកម្មភាពទាំងនេះ មិនជញ្ជក់ឈាមពលរដ្ឋទេអី…?>។

ព្រោះតែក្ដៅក្រហាយពេក! អាជីវករបានរិៈគន់ដល់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកញ្ជូន ថា៖ចំណាត់ការ(គ្មានប្រសិទ្ធភាពទាល់តែសោះ)។
ពោគឺលោករដ្ឋមន្ត្រីស្រែកបានតែបង្អើលៗ និយាយឱ្យតែល្អមើលមិនល្អស៊ី និយាយរបៀបដូចកូរទឹកបង្អើលត្រី ។

ពោលគឺការរិតបន្តឹងប្រើកណ្ដាប់ដៃដែក របស់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីបំបាត់អំពើពុករលួយ នៅស្ថាប័នជញ្ជីង គឺគ្មានប្រសិទ្ធភាពទេ ។

ខណៈមន្ត្រីជញ្ជីង«ប្រាសាទ» នៅឃុំប្រាសាទ ស្រុកសន្ទុក នៅតែបន្តប្រព្រឹត្តអំពើពុករលួយ គាបយកលុយពីអាជីវករអ្នកដឹកជញ្ជូនដដែល។
(រថយន្ត១គ្រឿងជាង១លានរៀលឯណោះ)។

នេះគ្រាន់តែជាការលើកឡើងពីសំណាក់អាជីវករ អ្នកដឹកជញ្ជូនប៉ុណ្ណោះ ប៉ុន្តែការពិតឬយ៉ាងណា«អង្គភាពសារព័ត៌មានកូនខ្មែរម្ចាស់ប្រទេស» ។
រង់ចាំការបកស្រាយពីភាគីពាក់ព័ន្ធដែលរងការចោទប្រកាន់ ដើម្បីធ្វើព័ត៌មានលម្អិតផ្សាយនៅពេលក្រោយទៀត៕

You might like