ឃាត់ខ្លួនកូនប្រុសតិរច្ឆានម្នាក់ ដែលយកមែកកៅស៊ូវាយកញ្ចឹងកឪពុកបង្កើត បណ្តាលឲ្យសន្លប់បាត់ស្មារតី!

(ត្បូងឃ្មុំ)៖ យុវជនញៀនថ្នាំម្នាក់បានវាយឱពុកបង្តើតរបស់ខ្លួន ដោយលឺថាឱពុកបម្រុងយកទៅដាក់មណ្ឌលកែប្រែ។

ហេតុការណ៍នេះបានកើតឡោះងកាលពីវេលាម៉ោង ១៥និង៣០រសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចចម្ការកៅស៊ូរបស់ឈ្មោះ ជ័យ ស៊ីថា ភេទប្រុស ស្ថិតនៅភូមិខ្ជាយ ឃុំជាំគ្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ជនសង្ស័យឈ្មោះ សយ សុខ ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្ជាយ ឃុំជាំគ្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ជាកូនបង្កើត)។
ជនរងគ្រោះឈ្មោះ ជ័យ ស៊ីថា ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិខ្ជាយ ឃុំជាំគ្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ជាឪពុកបង្កើត)។

ប្រភពពីកន្លែងកើតហេតុបានឲឲ្យដឹងថា បានធ្វើសកម្មភាពយកព្រនង់មែកកៅស៊ូមួយកំណាត់ វាយទៅលើជនរងគ្រោះ
បណ្ដាលឲ្យរងរបួសលើកញ្ចឹងកផ្នែកខាងឆ្វេងមួយកន្លែង សន្លប់បាត់ស្មារតី ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ចំណែកជនសង្ស័យរត់គេចខ្លួន។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលជាំគ្រវៀន បានចុះទៅដល់កន្លែងកើតហេតុការស្រាវជ្រាវ នឹងចុះកិច្ចប្រតិបត្តិការ ជាបន្តបន្ទាប់ បានចាប់ខ្លួនជនសង្ស័យឈ្មោះ សយ សុខ បាននៅភូមិខ្ជាយ ឃុំជាំគ្រវៀន និងបានបញ្ជូនទៅ អធិការដ្ឋាននគរបាលស្រុកមេមត់។

មូលហេតុជនសង្ស័យឈ្មោះ សយ សុខ ជាមនុស្សញៀនថ្នាំ ខឹងជនរងគ្រោះយកជនសង្ស័យទៅដាក់នៅមណ្ឌលកែប្រែទើបធ្វើសកម្មភាពតែម្តង ។

ករណីនេះផ្នែកយុត្តិធម៌ នៃអធិការរដ្ឋាននគរបាលស្រុកមេមត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជាំគ្រវៀន កំពុងកសាងសំណុំរឿងតាមនីតិវិធី៕

You might like