ឃាត់យុវជនបួននាក់ដែលឆ្លៀតឱកាសពេលទឹកជំនន់ ដើរលួចសម្ភារៈនិងសត្វក្ងាន!

(កណ្តាល)៖ ក្រុមចោរឆ្លៀតឪកាស ដែលជាក្មេងស្ទាវចំនួន៤ នាក់ត្រូវបានសមត្ថកិច្ននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួន ខណ: ដែលក្រុមនេះបាន ធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងពេលដែលប្រជាពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ។

សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា÷ ការឃាត់ខ្លួនក្រុមចោរឆ្លៀតឪកាស់ខាងលេីគឺធ្វេីឡេីងកាលពីវេលាយប់រំលងអធ្រាតឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះឈ្មោះម៉ៃ និមិត្ត ស្ថិតក្នុងភូមិខ្ពបវែងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានបញ្ជាក់ថា÷ ជនរងគ្រោះឈ្មោះ ម៉ៃ និមិត្ត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកមាន ទីលំនៅភូមិសង្កាត់កើតហេតុ ។
ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ចែម សួន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិក ទីលំនៅភូមិសង្កាត់កើតហេតុ ។

ហេីយចំពោះជនសង្ស័យមានគ្នា ៤នាក់គឺ=ទី១-ឈ្មោះ រ៉ា វិរៈ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។
ទី២-ឈ្មោះ អោម ទិត្យសុភារៈ ភេទប្រុស អាយុ២២ឆ្មាំ ទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
ទី៣-ឈ្មោះ ផន ដារ៉ា ភេទប្រុស អាយុ៣៦ឆ្មាំ ទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
និងទី៤-ឈ្មោះ រស់ ស៊ីថា ភេទប្រុស អាយុ៣៥ឆ្មាំ ទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានក្រុងតាខ្មៅដេីម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

You might like