សង្វេគណាស់! ខណៈមេឃកំពុងភ្លៀងស្ត្រីម្នាក់ជិៈម៉ូតូជ្រុលធ្លាក់ចូលរណ្ដៅគេធ្វើលូ បណ្តាលឲ្យស្លាប់ភ្លាមៗ ចោលកូនអាយុ៧ ខែឱ្យនៅកំព្រា!

(ភ្នំពេញ)៖ ហេតុការណ៍ដ៏រន្ធត់នេះបាន កើតឡើងកាលពីវេលាម៉ោង ០៦ និង១៨នាទី ព្រលប់យប់ ថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ម្សិលមិញ នេះ សង្កាត់បឹងទំពុន២ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ជា រដ្ឋា អាយុ ៣៣ ឆ្នាំ មានស្រុកកំណើតនៅស្រុកពាមរក៍ ខេត្តព្រៃវែង
បច្ចុប្បន្ន រស់នៅក្នុងសង្កាត់កើតហេតុខាងលើ។ អ្វីដែលគួរឲ្យអាសូរបំផុតនោះ ស្ត្រីរងគ្រោះទើបតែសម្រាលកូនស្រីដំបូងបានរយៈពេល៧ខែប៉ុណ្ណោះ។

មុនពេលកើតហេតុ ស្ត្រីរងគ្រោះជិះម៉ូតូស្កុបពីពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HE-6476 ក្នុងទិសដៅពីជើងមកត្បូង តាមបណ្តោយផ្លូវ ៥៣bt ពេលមេឃកំពុងតែធ្លាក់ភ្លៀង ហើយទឹកលិចផ្លូវ មើលមិនឃើញលូ។ លុះមកដល់ចំណុចកើតហេតុ ក៏បានជិះធ្លាក់លូ ផ្កាប់មុខចូលទឹក បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្តង។
ដែលមាននារីម្នាក់ជិះម៉ូតូស្កុបពីពណ៌ស ស្លាកលេខភ្នំពេញ1HE-6476 បើកបរពីជើងមកត្បូងតាមផ្លូវ 87btកែង53bt មកដល់ចំណុចកើតហេតុក៏ជិះធ្លាក់លូធ្លាក់ពីលើម៉ូតូផ្កាប់មុខចូលទឹក ខណៈមេឃកំពុងតែធ្លាក់ខ្លាំងបណ្តាលអោយ
មានការភ្ញាក់ផ្អើលឆោឡោឡើងពីសំណាក់ប្រជាពលរដ្ឋរស់នៅម្ដុំនោះ បានមកនាំគ្នាជួយគ្រាឡើង​ និងធ្វើចលនាបេះដូងភ្លាមៗ តែនៅតែមិនដឹងខ្លួន។ ខណៈនោះប្រជាពលរដ្ឋដែលបានឃើញ ហេតុការណ៍ក៏សម្រេចជួយសង្គ្រោះនារីរងគ្រោះដោយបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី តែគ្រូពេទ្យបានបា្រប់ថា នាងបានស្លាប់បាត់បង់ជីវិតទៅហើយ៕

You might like