ភូមិចំនួន៣ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រូវលិចលង់ដោយសារជំនន់ទឹកភ្លៀង!

(កណ្ដាល)៖ យោងតាមផេកស្នងការដ្ឋាននគរបាល

ខេត្តកណ្ដាល បានឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។

នៅព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានដឹកនាំកម្លាំងក្រោមឱវាទសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ សម្រួលចរាចរណ៍ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ដែលត្រូវលិចលង់ដោយសារជំនន់ទឹកភ្លៀង ចំនួន០៣ភូមិ ៖
១-ភូមិព្រៃរការ ឃុំឆក់ឈើនាង លិចប្រហែល ៥០០ម៉ែត្រ
២-ភូមិអង្គស្នួល ឃុំពើក លិចប្រហែល ៥០០ម៉ែត្រ
៣-ភូមិត្រពាងភូមិ ឃុំពើក លិចប្រហែល ៥០០ម៉ែត្រ៕

You might like