(ក្រចេះ)៖កម្លាំងនគរបាលស្រុកសំបូរបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនិងករណីរំលោភសេពសន្ធវលើកកូនស្រីបង្កើតខ្លួនឯងរួចបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរនិងអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក្រោយពីទទួលបណ្ដឺង ពីម្ដាយជនរងគ្រោះ ។
មន្ត្រីនគរបាលបាលស្រុកសំបូរបានឱ្យដឹងថាកាលពីថ្ងៃទី១៣ខែតុលា ឆ្នាំ២០២០កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំកោះខ្ញែរបានទទួលពាក្យបណ្ដឹងពីឈ្មោះឈុនតឿនភេទស្រីអាយុ៥៤ឆ្នាំនៅភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ។ប្រភពបានបន្តថាៈស្ត្រីនោះបានប្ដឹង ឈ្មោះណៃចន្ថាភេទប្រុសអាយុ៥៧ឆ្នាំត្រូវជាឪពុកបង្កើតបានចាប់រំលោភសេពសន្ថវលើកូនស្រីបង្កើតរបស់ខ្លួនឈ្មោះម.ព.រ.អាយុ២០ឆ្នាំ។ក្រោយពីទទួលបណ្ដឹងភ្លាមកម្លាំងបានសាកសួរបំភ្លឺពីជនរងគ្រោះនិងនាំយកទៅពិនិត្យនៅមណ្ឌលសុខភាពសំបូរហើយបានឃាត់ខ្លួនជនសង្ស័យតែម្ដង។
លោក ណយ ស៊ីថាច អធិការរងទទួលការងារព្រហ្មទណ្ឌបានបញ្ជាក់ថា ជនរងគ្រោះ បានឆ្លើយបំភ្លឺថានៅថ្ងៃទីមិនចាំខែកក្កដាឆ្នាំ២០១៥ជនរងគ្រោះកំពុងអង្គុយរៀនលើផ្ទះម្នាក់ឯង។ពេលនោះឱពុករបស់ខ្លួនបានឡើងមកចាប់ខ្ទប់មាត់និងគំរាមថាបើស្រែកអញនិងសម្លាប់ចោល។ពេលនោះឪពុកបានសម្រាតខោអាវរួចចាប់រំលោភលើជនរងគ្រោះបានសម្រេចម្តង។នាងសម្រេចចិត្តឈប់រៀន។
លុះដល់ខែកក្កដាឆ្នាំ២០១៩ជនរងគ្រោះបានចាកចេញពីផ្ទះទៅរៀនអ៊ុតសក់នៅក្រុងភ្នំពេញ។ក្រោយមកនាងបានមកផ្ទះវិញថ្ងៃទី១ខែសីហាឆ្នាំ២០២០ស្រាប់តែដល់រសៀលថ្ងៃទី៨ខែតុលាឆ្នាំ២០២០ជនរងគ្រោះកំពុងបញ្ចូលភ្លើងទូស័ព្ទក្នុងបន្ទប់លើផ្ទះស្រាប់តែឈ្មោះណៃចន្ថាជាឪពុកបានចូលទៅក្នុងបន្ទប់ក៏ចាប់ខ្ទប់មាត់ហើយគំរាមថាបើស្រែកអញនិងសម្លាប់ចោល។បន្ទាប់មកក៏ចាប់សម្រាតខោ អាវ រួចចាប់រំលោភជនរងគ្រោះបានសម្រេចម្តងទៀត។
បច្ចុប្បន្នកម្លាំងជំនាញ ស្រុកនិងកម្លាំងនគរបាលប៉ុស្តិ៍កោះខ្ញែរកំពុងឃាត់ខ្លួនជនសង្ស័យឈ្មោះ ណៃចន្ថាបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរនិងអនីតិជនចាត់វិធានការតាមនីតិវិធីច្បាប់៕សហការី