ភ្នំពេញ)៖ ចាប់ហើយលែង.លែងហើយចាប់ឃុំខ្លួនវិញ យ៉ាងម៉េចទេមន្ត្រីអ្នកវត្តច្បាប់?។
តែយ៉ាងណា! កាលពីរសៀលទី១៣ខែតុលាឆ្នាំ២០២០ម្សិលមិញ លោក កុល កំពូល ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ។
បានសម្រេចឃុំខ្លួន ថៅកែហាងនំប៉ាវទំនើងម្នាក់ ដែលយកកាំបិតប៉័ងតោ ទះក្បាលកម្មករ បណ្តាលរងរបួសធ្ងន់ និងចាក់សោរបង្ខាំងជនរងគ្រោះក្នុងបន្ទប់នោះហើយ។
{នេះបើយោងតាមប្រភពច្បាស់ការណ៍មួយបានបង្ហើបប្រាប់មក «ដើមរាំង»}
ជនជាប់ចោទឈ្មោះ សៀវ ទី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ២៤០+២៤២ ផ្លូវលេខ១១ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ចំណែកជនរងគ្រោះឈ្មោះ លី សុខខេង ភេទប្រុស អាយុ៣៧ឆ្នាំមានទីលំនៅផ្ទះជួលផ្លូវបេតុង ក្រុម ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញមុខរបរកម្មករដឹកនំប៉ាវ ។
គួររំលឹកថា៖ អំពើហិង្សានេះ បានកើតឡើង កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ កាលពីទៀបភ្លឺថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះបានជិះម៉ូតូសណ្តោងរ៉ឺម៉ក ។
ចេញពីផ្ទះជួលរបស់ខ្លួន ទៅធ្វើការជាកម្មករ ដឹកនំប៉ាវនៅផ្ទះថៅកែឈ្មោះ សៀវ ទី ដូចសព្វដង ។
ដោយថៅកែបានប្រើឱ្យជនរងគ្រោះ យកនំប៉ាវ ចំនួន២៦កេស ដាក់លើរ៉ឺម៉ក ។
ដើម្បីដឹកឱ្យភ្ញៀវនៅផ្លូវជាតិលេខ៣ ផ្លូវលេខ៤១ និង ផ្លូវជាតិលេខ៤ ជាមួយគាត់ ។
លុះពេលត្រឡប់មកដល់ផ្ទះវិញ នៅវេលាម៉ោង៣៖២០នាទីរសៀល ថ្ងៃខែឆ្នាំដដែល។
ថៅកែបានហៅជនរងគ្រោះចូលក្នុងផ្ទះកន្លែងតុគិតលុយរួចថៅកែបានយកបញ្ជីដែលភ្ញៀវជំពាក់មកសួរជនរងគ្រោះ ។
ហើយថៅកែបាននិយាយថា ភ្ញៀវនៅថ្នល់ទទឹងជំពាក់៤កេស តែជនរងគ្រោះនិយាយថា ភ្ញៀវនៅថ្នល់ទទឹងជំពាក់តែ៣កេសទេ ។
គ្រាន់តែសម្តីបែបនេះសោះស្រាប់តែថៅកែនិយាយថា«ជនរងគ្រោះនិយាយឈ្លើយបង្កជាទំនាស់ពាក្យសម្តី ទើបថៅកែដើរទៅយកសោរចាក់ទ្វារផ្ទះ។
រួចក៏ដើរទៅផ្ទះបាយ យកកាំបិតប៉័ងតោ កាន់នៅនឹងដៃខាងស្តាំ ដើរសំដៅមកជនរងគ្រោះ ។
ដោយធាក់ផង ច្រចាច់ករ.ផង និងយកកាំបិតប៉័ងតោ មកទះមុខរបស់ជនរងគ្រោះ៤ទៅ៥កាំបិត ទៀតផង ។
ប៉ុន្តែជនរងគ្រោះយកដៃរង ហើយថៅកែក៏ដើរទៅអង្គុយ នៅតុវិញ រួចគាត់ក៏បានស្រែកសម្លុតអោយជនរងគ្រោះ ទៅអង្គុយលើគ្រែ ។
ពេលនោះថៅកែបានយកឧបករណ៍ផ្តាច់បារី គប់មកលើកម្មករចំដៃខាងឆ្វេងហើយគាត់ក៏ងើបឡើងកាន់កាំបិតប៉័ងតោ ។
មកទះ និងកាប់ក្បាលជនរងគ្រោះ បណ្តាលបែកក្បាលផ្នែកខាងមុខ ប៉ោងក្បាល ផ្នែកខាងក្រោយនិងហើមលើខ្នងដៃខាងស្តាំនិងប្រអប់ដៃទាំងសងខាងថែមទាំង ចាក់សោរឃុំជនរងគ្រោះនៅក្នុងផ្ទះ ទៀតផង ។
លុះដល់វេលាម៉ោង៤៖១០នាទីរសៀលទើបថៅកែហាងនំប៉ាវ បានចាក់សោរឱ្យជនរងគ្រោះចេញពីបន្ទប់។
ហើយជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តែម្តង ។
បន្ទាប់មក សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ប៉ុន្តែក្រោយមក ជនដៃដល់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ!
ខណៈនៅព្រលប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «រឿងនេះខាងជនសង្ស័យនិងជនរងគ្រោះបានសម្របសម្រួលគ្នាចប់ហើយ ទើបដោះលែងវិញ»។
លុះមកដល់រសៀលថ្ងៃទី១៣.១០.២០២០ លោក កុល កំពូល ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ថៅកែហាងនំប៉ាវទំនើងរូបនោះវិញ៕ដោយ៖សហការី