ជួយស៊ែរដំណឹងបន្ទាន់! សត្វ«ក្រពើ១ក្បាល»បានរួចចេញពីអាង នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីព្រឹកទី១៥.១០.២០២០

(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៥.១០.២០២០ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានទទួលស្គាល់ថា៖ ពិជាមានករណីសត្វក្រពើ រួចចេញពីអាងចិញ្ចឹមប្រាកដមែន!។

លោកបន្តថា៖ រួចចំនួន១ក្បាល ដែលមានទម្ងន់ប្រមាណជាង៣០គីឡូក្រាម វាបានរួចនៅចន្លោះម៉ោងជាង៨ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
៚ចំពោះមូលហេតុនៃការរួចចេញសត្វក្រពើនេះដែរ លោកចៅសង្កាត់បញ្ជាក់ថា៖ {ទឹកជនលិចដល់អាង ប៉ុន្តែអាងគេនោះមានរនាំងដែកការពារដែរ}។

ស្របពេលទឹកជំនន់កំពុងវាយលុកលិចលុង ផ្លូវ ផ្ទះសម្បែង ទ្រព្យសម្បត្តិ ស្ទើរគ្រប់រាជធានី.ខេត្ត ជាពិសេសគឺខេត្តកំពង់ស្ពឺ.កណ្ដាល.«ខណ្ឌដង្កោ»រាជធានីភ្នំពេញតែម្ដង។

ដែលមានព្រំប្រទល់ជាប់គ្នា ហើយចរន្តទឹកហូរប្រសព្វជាប់គ្នាទៀត {ក្រពើធំបានរួចចេញពីទ្រុង?}។

«ចុះបើក្រពើនោះហែលចល័តទីតាំង ចូលបឹងចូលទន្លេ.ព្រែក.?អាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋឬក្មេងៗមិនខានឡើយ..?»៕

You might like