Updateនារីខ្មែរដែលចាញ់បោកគេនៅ{ចិន}អស់រយៈពេល២ឆ្នាំនោះ នឹងមកដល់កម្ពុជានៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ!

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនថា៖ តាមរយៈការអន្តរាគមន៍របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងសៀងហៃ ។

នារីខ្មែរឈ្មោះ សែម ស្រីពេជ្រ នឹងទទួលបានទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ពីអាជ្ញាធរ{ចិន}នៅថៃ្ងទី១៦ខែតុលា ឆ្នាំ២០២០។
ក្រោយបានទិដ្ឋាការ នាងនឹងជិៈរថភ្លើងមកស្នាក់នៅបណ្តោះអាសន្ន នៅស្ថានអគ្គកុងស៊ុលនៅ(សៀងហៃ) ។
រង់ចាំដំណើរតាមយន្តហោះមកកាន់រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

សូមរម្លឹកថា៖ ថ្មីៗនេះមាននារីខ្មែរម្នាក់បានឡាយវីដេអូ តាមហ្វេសប៊ុកឱ្យសម្តេច ហ៊ុន សែន ជួយរឿងចាញ់បោកគេ២ឆ្នាំ នៅប្រទេស(ចិន)នោះ រកឃើញហើយ នាងនិងមកដល់កម្ពុជានៅចុងសប្ដាហ៍នេះ!។

ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវរហូតរកទីលំនៅ នឹងឈ្មោះនាងឃើញ។

ជាមួយគ្នានោះ!ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។

បានបញ្ជាក់ឲ្យដឹងថា៖ ពលការិនីម្នាក់ដែលបានធ្វើវីដេអូឃ្លីបបង្ហោះ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ ខ្លួនត្រូវបានមេខ្យល់ឆបោកឲ្យទៅធ្វើការងារនៅឯប្រទេសចិន អស់ជាងពីរឆ្នាំ។

ដោយរងទុក្ខលំបាក និងស្នើសុំសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍។

ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជា ជាទឹកដីកំណើតរបស់ខ្លួនវិញនោះ ត្រូវបានស្រាវជ្រាវរកឃើញអត្តសញ្ញាណ និងកន្លែងស្នាក់នៅឯប្រទេសចិននោះហើយ ។

លោកថានាងនិងត្រូវបានអន្តរាគមន៍រំដោះឲ្យមកស្នាក់នៅបណ្តោះអាសន្ន នៅស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងសៀងហៃ ។
ដើម្បីរង់ចាំរៀបចំបំពេញបែបបទបញ្ជូនត្រឡប់មកកម្ពុជាវិញនៅចុងខែតុលា ឆ្នាំ២០២០ នេះ។

លោកបានឲ្យដឹងថា៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានជំនាញបានទទួលព័ត៌មានពីក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ស្ដីពីព័ត៌មានលើគណនីហ្វេសប៊ុកឈ្មោះ រីណា រីណា ដែលបានបង្ហោះជាឃ្លីបវីដេអូរយៈពេល១នាទី និង៤៩វិនាទី អះអាងថានាងត្រូវចាញ់បោកមេខ្យល់ទៅប្រទេសចិន និងស្នើសុំឲ្យជួយសង្គ្រោះ និងបញ្ជូននាងត្រឡប់មកកម្ពុជាវិញ។

អនុវត្តបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងសេនាធិការ និងមតិចង្អុលដឹកនាំ ។

ពីអគ្គស្នងការរងទទួលផែនយុត្តិធម៌ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។

ចាត់មន្ត្រីជំនាញចូលទំនាក់ទំនងក្នុងគណនីហ្វេសប៊ុកឈ្មោះ រីណា រីណា ដោយស្នើសុំផ្ដល់ព័ត៌មាន អំពីអាសយដ្ឋានដែលនាងកំពុងស្នាក់នៅប្រទេសចិន និងសាច់ញាតិ លេខទូរស័ព្ទទំនាក់ទំនងនៅប្រទេសកម្ពុជា ។

និងដោយទទួលបានកិច្ចសហការល្អបំផុតជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លេខាធិការដ្ឋានក្រុមការងារសហប្រតិបត្តិការមេគង្គឡានឆាង និងអង្គភាពពាក់ព័ន្ធធ្វើការស្រាវជ្រាវ ទើបដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានផ្ដល់ព័ត៌មានមកថា ស្ថានអគ្គកុងស៊ុលនៃព្រះរាជណាចក្រកម្ពុជាប្រចាំទីក្រុងសៀងហៃ ។
បានធ្វើកិច្ចសហការជាមួយសមត្ថកិច្ចចិនជួយសង្គ្រោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ រីណា រីណា បានហើយនៅខេត្តជីជាំង ប្រទេសចិន ដែលមានឈ្មោះពិតគឺ សែម ស្រីពេជ្រ ( SEM SREY PHECH) កើតថ្ងៃទី ១៦/០៥/១៩៩៤ មានស្រុកកំណើតនៅភូមិល្វាត្បូង ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម៕ដោយ៖សហការី

You might like