(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ មានករណីស្រ្ដីម្នាក់បានដួលស្លាប់នៅតាមផ្លូវ។
ដោយសារតែខ្យល់គរ ខណៈពេលដែលនាងបានជិះកង់ទៅរកអាចារ្យ ឲ្យមកជួយរៀបចំបុណ្យសពឱ្យប្តី ដែលបានស្លាប់ដោយសារផឹកស្រា។
ដែលហេតុការណ៌នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ដូច្នេះ សូមបងប្អូនអញ្ជើញចូលរួមបុណ្យសពប្តីប្រពន្ធនោះផង ព្រោះរស់នៅក្នុងភាពក្រីក្រ គ្មានសាច់ញាតិបងប្អូន និងគ្មានផ្ទះសម្បែងនោះទេ ។
បច្ចុប្បន្នសពនោះត្រូវបងប្អូនអ្នកភូមិតម្កល់ធ្វើបុណ្យតាមប្រពៃណីខ្មែរនៅសាលាបុណ្យ ស្ថិតក្នុងភូមិខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕