ត្បូងឃ្មុំ៖ រឿងលោក ខៀវ ពៅ មេប៉ុស្តិ៍ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជេរប្រមាថ គំរាមកំហែង ចង់បាញ់សម្លាប់ ប្រជាពលរដ្ឋ ដែលរស់នៅជាប់របងផ្ទះជាមួយនោះ អាចបញ្ចប់ដោយត្រឹមលោក ខៀវ ពៅ ជាមេប៉ុស្តិ៍ ទទួលសុំទោសជនរងគ្រោះ នឹងព្រមធ្វើកិច្ចសន្យា មិនអោយមានជាលើកទីពីរចប់រឿង តេីទង្វេីបែបនេះជាគំរូ សម្រាប់មន្រ្ដីនគរបាលខេត្តត្បូងឃ្មុំ។ ត្រូវយកគំរូតាមរឺ? ។
ដោយខ្លាចថ្នាក់លេីដឹងពីទង្វេីរនឹងគំរូមិនល្អខុសពីបទបញ្ជារនឹងវិន័យក្រមសិលធម៌របសមន្រ្ដីនគរបាលជាតិ។
បែរជាអោយខាងដើមបណ្ដឹងសំណូមពរ ឬជូនដំណឹងមកខាងសារព័ត៌មាន កងមាស ឲ្យលុបចោលនូវព័ត៌មានចាស់ ហើយឡើងព័ត៌មានថ្មីវិញ ដេីម្បីបិតបាំងនូវទង្វេីរអាក្រក់របស់លោកមេប៉ុស្ដិ៍ទៅវិញ។
គួរបញ្ជាក់ផងដែរហេតុការណ៍នេះកេីតឡេីងតាំងពីរថ្ងៃទី១២ខែតុលាឆ្នាំ២០២០
បើយោងតាមបងប្រុសម្នាក់ឈ្មោះ សម្បត្តិ រ៉ាវី បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨យប់ លោក ខៀវ ពៅ ដែលជាមេប៉ុស្តិ៍ បានស្រែកជេរប្រមាថ ឡូឡា រហូតដល់ម៉ោងជាង ១១យប់ ថែមទាំងបានគំរាមកំហែងចង់បាញ់សម្លាប់រូបគាត់និងក្រុមគ្រួសារគាត់ដើម្បីផ្ដាច់ពូជទៀតផង ។
កាលពីពេលកើតហេតុក្នុងករណីខាងលើនេះលោក សម្បត្តិ រ៉ាវី រួមនឹងក្រុមគ្រួសារក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ជពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមជួយស្រាវជ្រាវបើកការស៊ើបអង្កេតលើករណីនេះផងទៀតផង។
រឿងលោកមេប៉ុស្ដិ៍ក្រូចឆ្មារ ជេរ ប្រមាថ គំរាមកំហែង បាញ់សម្លាប់ បែរជាសុំទោស និងធ្វើកិច្ចសន្យាហើយចប់រឿង ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃថា (គិតទៅស្រួលម្យ៉ាងដែល គំរាមបាញ់សម្លាប់គឺជាអំពេីរមនុស្សឃាតដោយចេតនា បែរជាគ្មានទោស )។
ប្រហែលនេះជាគំរូល្អសម្រាប់មន្រ្ដីនគរបាលខេត្តទេដឹង? បានជាលោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ មិនមានចំណាត់ការដាក់ទោសទាន់ចំពោះ លោក ខៀវ ពៅ ដែលជាមេប៉ុស្តិ៍ឃុំក្រូចឆ្មារ និងជាមន្ត្រីក្រោមឱវាទរបស់ឯកឧត្តមស្នងការខេត្ត..?
មហាជនបានលើកឡើងបន្តថា៖ក្នុងករណីនេះប្រសិនជាមិនមានចំណាត់ការដាក់វិន័យអនុវត្តន៍តាមក្រមសិលធម៍របស់កងកម្លាំងនគរបាលជាតិទេនោះ។
តើថ្ងៃក្រោយនឹងមានមន្ត្រីនគរបាលប៉ុន្មាននាក់ទៀតដែរយកតម្រាប់តាមលោក ខៀវ ពៅ ៕ដោយ៖កូនខ្មែរម្ចាស់ប្រទេស់