ព្រៃផ្សៃណាស់៖ ឃាតករ.យកពូថៅឡើងកាប់ចិញ្ច្រាំជនរងគ្រោះដល់លើផ្ទះ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម

(កំពង់ស្ពឺ)៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបំផុត នៅលើផ្ទះរបស់ខ្លួន បន្ទាប់ពីត្រូវឃាតករមិនស្គាល់ឈ្លោះ..!កាន់ពូថៅឡើងកាប់ចិញ្ច្រាំមុតសុះសាច់ទាំងព្រឹក។

ហេតុការណ៍នេះបានបង្ក អោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានកាប់ទៅលើជនរងគ្រោះ ជាច្រើនពូថៅបណ្ដាលអោយដេកស្លាប់ក្នុងថ្លុកឈាមនៅកន្លែងកើតហេតុ ។

ប្រភពបានឱ្យ«ដើមរាំង»ដឹថា៖ជនរងគ្រោះឈ្មោះ ជា សុះ ភេទប្រុស អាយុ៥២ឆ្នាំ
មុខរបរកសិករមានទីលំនៅភូមិ
ឃុំ កើតហេតុខាងលើ។
ស្នាមពូថៅមុតថ្ងាស់ខាងឆ្វេងជ្រៅ និង
ខាងស្ដាំ ក្បាលជាច្រើនកន្លែងជៅៗ។បណ្តាលអោយជនរងគ្រោះដេកស្លាប់នៅលើផ្ទះ របស់ខ្លួនតែម្ដង។
ក្រោយពេលកើតហេតុជនសង្ស័យ
បានគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នកម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ទិត្យ វណ្ណះមេបញ្ជាការរងផែនយុត្តិធម៌ សហការជាមួយកម្លាំកងរាជអាវុធហត្ថស្រុកភ្នំស្រួច នឹងមានការចូលរួមពីកម្លាំង។
ស្នងការរដ្ឋាននគរបាលខេត្ត ចុះទៅត្រួតពិនិត្យរួចបានប្រគល់សាក សព អោយទៅក្រុមគ្រួសារធ្វើ
បុណ្យតាមប្រពៃណី។
ចំណែកជនសង្ស័យកម្លាំងកងរាជអាវុធហត្ថ នឹងកម្លាំង
នគរបាល កំពុងធ្វើការស្រាវជ្រាវស្វែងរក
ចាប់ខ្លួន មកទទួលទោសតាមច្បាប់៕ដោយ៖សហការី

You might like