ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ពាក់របាំងមុខ មានដាវសាំម៉ូរ៉ៃដូចនិនចារ បើកកាណូត ដើរលក់ថ្នាំញៀន,,,

ខេត្ដកំពង់ឆ្នាំង ៖សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ពាក់របាំងមុខ មានដាវសាំម៉ូរ៉ៃដូចនិនចារ បើកកាណូត ដើរលក់ថ្នាំញៀន។

ការឃាត់ខ្លួនធ្វើឡើងកាលពីព្រឹកនៅថ្ងៃទី២២ តុលា ២០២០ នៅចំណុចផ្ទះបណ្ដែតទឹកមួយកន្លែងស្ថិតនៅក្នុងភូមិ ៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង ។

ដោយជនសង្ស័យ មានឈ្មោះ ង្វៀងយ៉ាំងវ៉ាង ប្រុសអាយុ ២៥ ឆ្នាំរស់នៅផ្ទះបណ្ដែតទឹកភូមិសង្កាត់ខាងលើ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចជំនាញបានសុំគោលការពីស្នងការនគរបាល ខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ទោ ខូវ លី និងមានការអនុញ្ញាតពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាខេត្តសាលាដំបូងខេត្តកំពង់ឆ្នាំង បានបន្តរធ្វើការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យ
ដកហូតបានថ្នាំញៀនមួយកញ្ចប់. ដាវសាំម៉ូរ៉ៃមួយដើម .របាំងមុខ១ .កាណូតមួយគ្រឿង ដែលជាមធ្យោបាយសម្រាប់ ធ្វើសកម្មភាពចែកចាយគ្រឿងញៀននៅតាមដងទន្លេរួម និងមធ្យោបាយបម្រើដល់ការជក់មួយចំនួនផងដែរ រួចបញ្ជូនការិយាល័យគ្រឿងញៀនខេត្តដើម្បីធ្វើការសាកសួរបន្តរ ។

ចំណែកជនសង្ស័យដែលជាមេខ្លោងចែកចាយគ្រឿងញៀនម្នាក់ទៀតឈ្មោះ ថាយង្វៀងយ៉ាំងយាក បានរត់គេចខ្លួនបាត់នៅពេលសមត្ថកិច្ចទៅដល់ ៕ដោយ៖សហការី

You might like