ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ចេីញសួរសុខទុក្ខមន្ត្រីអន្តរាគមន៍ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ នៅពេលធ្វេីដំណេីរទៅផ្ទះ ក្រោយពីបញ្ចប់ភារកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅពេលយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចុះសួរសុខទុក្ខមន្ត្រីអន្តរាគមន៍ពិសេសឈ្មោះ ឡុង រត្ន័មុន្នី ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រោយពីត្រឡប់មកពីបំពេញភារកិច្ចជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅយប់ថ្ងៃទី១៨ នៅខណ្ឌដង្កោ។
បច្ចុប្បន្នមន្ត្រីរងគ្រោះកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះដែរឯកឧត្តមស្នងការក៏បាននាំយកថវិកា និងសម្ភារៈមួយចំនួន ដើម្បីជួយសម្រួលសម្រាប់ការសម្រាកព្យាបាលផងដែរ ៕