ពលរដ្ឋសូមសំណូមពរឲ្យអាជ្ញាធរនិងសមត្ថកិច្ចមេត្តាចុះពិនិត្យមេីលហាងកោសជប់នឹងម៉ាស្សារជាច្រើនកន្លែងនៅក្នុងតំបន់7NGស្រុកខ្សាច់កណ្ដាល ផងទាន !

ខេត្ដកណ្ដាល ៖ហាងកោសជប់នឹងម៉ាស្សារជាច្រើនកន្លែងបង្កប់សេវ៉ាផ្លូវភេទនឹងថ្នាំញៀន ល្បែងសុីសង នៅក្នុងតំបន់7NGដែលមានទីតាំងក្នុងតំបន់7NGឃុំវិហ៊ាសួ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលបាននឹងកំពុងបេីកយ៉ាងអនាធិបតេយ្យ។

នេះបើយោងតាមប្រភពច្បាស់ការ ពីប្រជាពលរដ្ឋដែលរស់នៅក្បែរ និងអ្នកចេញចូលលេងល្បែងនៅទីតាំងខាងលើ។

ប្រភពសារពីបងប្អូនប្រជាពលរដ្ឋលួចបង្ហើបប្រាប់ម្ចាស់ទន្លេមេគង្គថា៖ នៅឃុំវិហារសួគ៌មានកន្លែងកោសជប់បង្កប់ការជួញដូផ្លូវភេទ ខារាអូនខេ នៅជំនោរមាត់ព្រែក បៀរអាប៉ោង លេងរាល់យប់នៅភូមិវិហារសួគ៌ជើងជិតប៉ុស្តិ៍ តែមេប៉ុស្តិ៍ស្ដីទីទំនងសែនព្រេនអធិការម៉ែន សុខឃឿន ទើបមិនអើពើទៅ ហើយនៅសន្លុង ល្បែងបៀរលេងយ៉ាងកក្រើក ទំនងបង់អោយមេប៉ុស្តិ៍ លោកប៉ាន់ សាន្ត សែនព្រេនអធិការ ហើយសំងំយ៉ាងស្ងាត់ ជាពិសេសល្បែងជល់មាន់មានជាហូរហែ ពីព្រោះលោកប៉ាន់ សាន្ត ជាអ្នកកាង គេយកទៅសុីផឹកជាមួយអធិការនិងមេធំៗជាខ្សែរបស់គេ បើអ្នកល្អអធិការ មើលមិនឃើញទេ បើអាអ្នកអែបអបវិញអត់ចេះសោះក៍ថាល្អដែរនេះអធិការម៉ែន សុខឃឿន ខ្ញុំជាប្រជាជននៅព្រែកតាមាក់ទេ តែខ្ញុំក្ដាប់ដឹងតាមតុកាហ្វេដែលគេនិយាយចំៗតែម្ដង។

ហើយអ្វីដែលសំខាន់ទៀតនោះបទល្មើស ដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បតិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។

ពាក់ព័ន្ធនឹងករណីនេះដែរប្រជាពលរដ្ឋបានសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេស លោកស្នងការខេត្ដកណ្ដាលនិងលោកអធិការស្រុកខ្សាច់កណ្ដាល មេត្តាចុះពិនិត្យមេីលហាងកោសជប់នឹងម៉ាស្សារជាច្រើនកន្លែងបង្កប់សេវ៉ាផ្លូវភេទនឹងថ្នាំញៀន ល្បែងសុីសង នៅក្នុងតំបន់7NGនិងបង្ក្រាបល្បែងសុីសងទាំងអស់នេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។

ជុំវិញករណីការលេីកឡេីងក៍ដូចជាពលរដ្ឋសំណូមពរនេះផងដែរលោករម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្ដាលបានមកអង្គភាពសារព័ត៌មាន​ កូនខ្មែរម្ចាស់ប្រទេថា៖លោកបានដាក់កម្លាំងតាមមេីលរាល់យប់លោកនឹងចុះទៅមេីលនៅថ្ងៃអាទិត្យក្រោយព្រោះឥឡូវនេះរវល់ទឹកជំនន់ទឹកភ្លៀង។

សូមបញ្ចាក់ផងដែរថាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ តែងតែបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។

​ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃ ត្រូ​វបា​​នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញ ទន្ទឹមនឹងការ​គាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងហាងកោសជប់នឹងម៉ាស្សារជាច្រើនកន្លែងបង្កប់សេវ៉ាផ្លូវភេទនឹងថ្នាំញៀន ល្បែងសុីសង នៅក្នុងតំបន់7NGមានទីតាំងក្នុងតំបន់7NGឃុំវិហ៊ាសួ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បាននឹងកំពុងបើកលេងរាល់ថ្ងៃ​ ខាងលេីនេះផង៕

You might like