សមត្ថកិច្ចចុះបង្រ្កាបហាងកោសជប់ម៉ាស្សានៅស្រុកខ្សាច់កណ្តាល សង្ស័យមិនបានសែនព្រេន!

(ខេត្ដកណ្ដាល)៖ ពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរ និងសមត្ថកិច្ចមេត្តាចុះពិនិត្យមេីលហាងកោសជប់ម៉ាស្សារជាច្រើនកន្លែងនៅក្នុងតំបន់7NGនោះមក! ឥឡូវកម្លាំងនគរបាលស្រុកខ្សាច់កណ្តាលបានចុះធ្វើកិច្ចសន្យាចំពោះតែបីទីតាំងប៉ុណ្ណោះ។
ប្រតិបត្តិការណ៍ចុះធ្វើកិច្ចសន្យា និងអប់រំនេះធ្វើឡើងកាលពី
វេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអន្លង់ ភូមិសា្វយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះត្រួតពិនិត្យទីតាំងម៉ាស្យាកោសជប់ទីតាំងខាងលើរួមមាន៖
១,ទីតាំងម៉ាស្យាកោសជប់យីហោ ម៉ាកោសជប់ ម្ចាស់ទីតាំងឈ្មោះ ភុំ ម៉ាឡៃ ភេទ ប្រុស ជនជាតិខ្មែរ នៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់
២,ទីតាំងម៉ាស្យាកោសជប់យីហោ ម៉ាកោសជប់២៤ម៉ោង ម្ចាស់ទីតាំងឈ្មោះ សាក់ គឹមសាន ភេទ ស្រី ជនជាតិខ្មែរ នៅភូមិអន្លង់ ឃុំព្រែកតាមាក់
៣,ទីតាំងម៉ាស្យាកោសជប់ យីហោ ពេជ្រ ធីតា ៩៩៩៩៩ នៅភូមិអន្លង់ ឃុំព្រែកតាមាក់(ម្ចាស់ទីតាំងមិននៅ) ក្នុងនោះសមត្ថកិច្ច បានធ្វើកិច្ចសន្យាអប់រំណែនាំ នារីម៉ាស្យាកោសជប់ ចំនួន០៤នាក់ មិនឲ្យប្រកបមុខរបរសេវាផ្លូវភេទ មិនឲ្យប្រើប្រាស់គ្រឿងញៀន និងណែនាំឲ្យរៀបចំបន្ទប់កន្លែងម៉ាស្សាឲ្យស្រប់ទៅតាមច្បាប់អនុញ្ញាតិ ។

គួររម្លឹកថា ស្ត្រីម៉ាស្សាម្នាក់បានលើកឡើងថា ចំពោះភ្ញៀវគ្រាន់តែកោសឬជប់ម្តងត្រូវបង់លុយ១មុឺនរៀល បើសិនភ្ញៀវចងបានសេវាកម្មវៃសិចត្រូវបង់លុយពី៦ទៅ៧មុឺនរៀល ហើយម្ចាស់ហាងបានដកលុយពីនារីម៉ាស្សាចន្លោះពីពីរមុឺនរៀលទៅបីមុឺនរៀល។

ទោះបីជាយ៉ាងណាមហាជនបានដាក់ការសង្ស័យថា ការចុះបង្រ្កាបមិនស្មើសិទ្ធគ្មានហាងខ្លះបើកឯហាងខ្លះទៀតបើកមិនបាន ហើយហាងខ្លះមានជនជាតិវៀតណាមកំពុងបម្រើការាងារថែមទាំងគ្មានលិខិតឆ្លងដែនទៀតផង៕ដោយ៖សហការី

You might like